អ្នកនាង ឱក សុគន្ធកញ្ញា ថា ទម្រាំមានថ្ងៃនេះ អ្នកនាង ខំប្រឹងទាំងយប់ទាំងថ្ងៃ ភ្លេចបាយភ្លេចទឹក ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែ...
ស៊ីហៀង
-

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងម្នាក់ ដ៏ល្បីល្បាញ ទម្រាំមានឈ្មោះល្បី អ្នកនាង បានខំប្រឹងប្រែង តស៊ូតាំងពីក្មេង ខំតស៊ូទាំងយប់ទាំងថ្ងៃ ភ្លេចបាយភ្លេចទឹក ភ្លេចសម្រាកនោះទេ.. វាពិតជាមិនសម្រេចបានឡើយ ប្រឹងធ្វើស្ទើរដាច់ខ្យល់ ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែយ៉ាងណាក៏ដោយ បានជាកើតមកហើយ គ្មានជម្រើសទេ បើមិនធ្វើនេះ ក៏ត្រូវតែធ្វើនោះដែរ។

អ្នកនាងបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "មានរឿងខ្លះយើងមិនបានប្រាថ្នា តែបែជាបាន ខ្ញុំជាមនុស្សមិនមែនទេវតាចង់ធ្វើអ្វី ជប់បាននោះទេ បើមិនប្រឹងធ្វើ ទាំងថ្ងៃទាំងយប់ ភ្លេចបាយភ្លេចទឹក ភ្លេចសម្រាកនោះទេ.. វាពិតជាមិនសម្រេចបានឡើយ ប្រឹងធ្វើស្ទើរដាច់ខ្យល់ ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែយ៉ាងណាក៏ដោយ បានជាកើតមកហើយ គ្មានជម្រើសទេ បើមិនធ្វើនេះ ក៏ត្រូវតែធ្វើនោះដែរ។

ចឹងឈប់ពិចារណាច្រើនមានអីធ្វើហ្នឹងទៅ ចង់មានចង់បានចង់ល្អ ខំទៅ គេមិនប្រើក៏ប្រឹងធ្វើទៅ ទើបគេមើលឃើញ ok សូមចប់ត្រឹមហ្នឹង រាត្រីសួស្តី សារដាស់តឿនខ្លួនឯងមុនចូលគេង ??"។

ទន្ទឹមនឹងបានឃើញសារ ពីការឆ្លងការ ជីវិតដល់កំសត់ និងការតស៊ូរបស់អ្នកនាង ឱក សុគន្ធកញ្ញា ហើយក៏មានបងប្អូនជាច្រើនគាត់បានសម្តែងការស្រលាញ់ គាំទ្រ យ៉ាងពេញទំហឹង ព្រោះថាមនុស្សយើងម្នាក់ នរណាក៏មានជីវិតដែលលំបាកនោះដែរ គ្រាន់តែមានអ្នកខ្លះគាត់កើតមកមានជីវភាពធូរធា ហើយអ្នកខ្លះគាត់ត្រូវតស៊ូតាំងពីតូចមកក៏ដោយ៕

ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា