លោក តាន់ គឹមសួរ សូមប្រកាសស្វែងរកបងប្អូននៅក្នុងរូបនេះ ដើម្បី...
-

ប្រិយមិត្តជាច្រើនបានស្គាល់ លោក តាន់​ គឹមសួរ រួចមកហើយ ដោយរូបលោកបានចូលរួមយ៉ាងសកម្ម នៅក្នុងជួយដល់សង្គម ទាំងការធ្វើវិដេអូ អប់រំ និងជាបុគ្គលម្នាក់ ការពារព្រៃឈើ សត្វព្រៃ និងបានចែករំលែក នូវអំពើល្អជាច្រើនផងដែរ។

លោកតាន់ គឹមសួរ បានបង្ហោះសារស្វែងរក ប្អូនប្រុសម្នាក់ ដែលចូលចិត្តថតរូបព្រៃឈើនិងសត្វព្រៃដើម្បីចូលរួមតាំងពិពណ៍រូបភាពក្នុងកម្មវិធីចែកចាយគ្រាប់ពូជដើមឈើ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានរៀបរាប់ថា "សូមប្រកាសស្វែងរកបងប្អូនដែលចូលចិត្តថតរូបព្រៃឈើនិងសត្វព្រៃដើម្បីចូលរួមតាំងពិពណ៍រូបភាពក្នុងកម្មវិធីចែកចាយគ្រាប់ពូជដើមឈើគ្រប់ប្រភេទនិងបង្ហាត់បង្ហាញអំពីរបៀបបណ្តុះ បើមានចំណាប់អារម្មណ៍ក្នុងការចូលរួម សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ???"។

អាស្រ័យហេតុនេះ បើបងប្អូនបានឃើញ សូមទាក់ទងទៅកាន់លោក តាន់ គឹមសួរ ផង ដើម្បីសហការគ្នា ក្នុងការតាំងពិពណ៍រូបភាពក្នុងកម្មវិធីចែកចាយ គ្រាប់ពូជដើមឈើ គ្រប់ប្រភេទនិងបង្ហាត់បង្ហាញអំពីរបៀបបណ្តុះផងដែរ៕

ប្រភព៖ Tan Kimsour