ជួយស៊ែរបន្តផង...លោកពូម្នាក់ បានបាត់កូនប្រុស នៅខាងក្រោយផ្សារសាមគ្គី បើបងប្អូនបានឃើញជួយទំនាក់ទំនងទៅលោកពូផង...
-

នៅមុននេះបន្តិច​ បងប្រុសម្នាក់គាត់បានបាត់កូនប្រុសម្នាក់ មានឈ្មោះថា ​ រស់​ វីរៈបុត្រ​ អាយុ​ ៤ឆ្នាំ​ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៧​ ខែមនា​ ឆ្នាំ២០២០​ ត្រង់ចំណុចផ្ទះជួលខាងក្រោយផ្សារសាមគ្គី​ ឬស្សីកែវ​។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ផាន់ សារឿន គាត់បានបង្ហោះសារថា "សូមជួយស៊ែរបន្ទាន់ផង​ ខ្ញុំបាទបានបាត់កូនប្រុសម្នាក់ឈ្មោះ​ រស់​ វីរៈបុត្រ​ អាយុ​ ៤ឆ្នាំ​ នៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃទី០៧​ ខែមនា​ ឆ្នាំ២០២០​ ត្រង់ចំណុចផ្ទះជួលខាងក្រោយផ្សារសាមគ្គី​ ឬស្សីកែវ​។

បេីបងប្អូនប្រទះឃេីញដូចក្នុងរូបថត​ សូមមេតាទំនាក់ទំនងមកខ្ញុំត្រូវជាប៉ាវាផ្ទាល់តាមរយៈទូរសព្ទលេខ​ 088 -5525593/096-5525593/017925559(សូមអរគុណ)"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយចែករំលែកបន្តផង ព្រោះគាត់ពិតជាព្រួយបារម្ភខ្លាំងណាស់ មិនដឹងថាពេលនេះកូនប្រុសគាត់ដើរទៅដល់ទីណាទេ៕

ប្រភព៖ ផាន់ សារឿន