តារាសម្តែងប្រុសដ៏ល្បីឈ្មោះលោក ខាត់ វ៉ៃហាំង ដែលជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រ និងស្រលាញ់ ពីហ្វេនៗជាច្រើន។ រាល់ការសម្តែងក្នុងខ្សែរភាពយន្តរបស់លោក នីមួយៗ ពិតជាល្អមើលខ្លាំងណាស់ ព្រោះតែលោកបានប្រើចិត្ត និងកាយ យកមកសម្តែង ទើបធ្វើឲ្យបងប្អូនពេលបានទស្សនាហើយ ជក់ចិត្តជាខ្លាំង។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ លោក បានយកសំភារៈសិក្សាទៅជូន ប្អូនៗសិស្សសាលា ។ លោកបានរៀបរាប់នៅក្នុងហ្វេសប៊ុកថា "សប្បាយចិត្តមែនទែន ! ឆ្លៀតពេលទំនេរពីការងារ ដើម្បីធ្វើរឿងមួយ ដែល ខ្លួនឯងត្រូវ តែធ្វើ ដើម្បីចែករំលែក ហើយថ្ងៃនេះ មានឱកាស បានជូន កាបូប និង សំភារះសិក្សា ដល់ប្អូនៗ ដ៏គួអោយស្រលាញ់ ដែលប្អូនស្ថិតនៅភាពលំបាក និង ខ្វះខាតសំភារះសិក្សា ដែលមួយចំនួន ជាកូនជនជាតិ ហើយស្រលាញ់ការសិក្សា ដែលស្ថិតនៅ សាលាបឋមសិក្សា ដាក់ដាំ នៅភូមិ ពូគ្រែង ស្រុក អូរាំង ខេត្ត មណ្ឌលគីរី ហើយក៏ អគុណដល់ បងៗ និង មិត្តភ័ក្ភ ដែលតែងតែគាំទ្រ និង ជួយឧបត្ថម្ភ ហើយ លើកទឹកចិត្តដល់ ខ្ញុំ និង ចែករំលេក ក្តីស្រលាញ់ ក្នុងឱកាសនៃ "សកម្មភាពចែករំលែក"។

-សួរខ្លួនឯងថា អ្វីអាចធ្វើអោយពួកយើង សប្បាយចិត្ត ? មនុស្សម្នាក់ៗ អ្នកណាក៏ខិតខំ ធ្វើការ និង រកសុី ដើម្បីអោយទទួលបានភាពស្រណុកសុខស្រួលដែរតែបើសិនរឿងខ្លះ ដែលយើងគិតថា រឿងមួយចំនួនអាចធ្វើអោយសប្បាយចិត្ត និង ពេញចិត្តធ្វើ គួរតែ ធ្វើជាបណ្ដើរៗទៅ កុំប្រើពាក្យថា "ចាំសិន - ទៅសិនទៅ" រឺចាំដល់ពេលមាន លិទ្ធភាពអី មានប៉ុណ្ណា ធ្វើបុិននិងទៅ ។

































ប្រភព៖ ខាត់ វ៉ៃហាំង