បើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា "ឆ្លើយតបព័ត៌មានបំពុលសង្គមលើជំងឺ COVID-19%៖ អភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ តាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើព័ត៌មានផ្លូវការ
ឯកឧត្តម អភិបាលខេត្ត បានបញ្ចេញមតិលើfacebookជុំវិញការផ្សព្វផ្សាយព័ត៌មានប្រឌិត ឬក្លែងក្លាយ ឬបំពុលសង្គមនានាដែលពាក់ព័ន្ធនឹងជំងឺ COVID-19 ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បន្ទាប់ពីបានតាមដានក្នុងបណ្តាញសង្គម FB ចាប់ពីពេលដែលជនជាតិជប៉ុន បានត្រឡប់ទៅប្រទេសដើមរបស់ខ្លួន មានស្ថានវិជ្ជមាន Covid-19 តាំងពីថ្ងៃទី០៤ មីនា នៅប្រទេសជប៉ុនមក យើងកត់សំគាល់ឃើញថាប្រជាពលរដ្ឋក្នុងខេត្តក៏ដូចក្រៅខេត្តមានការព្រួយបារម្ភយ៉ាងច្រើន តែអ្វីដែលខ្ញុំកត់សំគាល់លើសពីនេះគឺ ព័ត៌មានតាម FB(គណនីមួយចំនួន)បានយកករណីនេះ ជាឱកាសក្នុងការផ្សព្វផ្សាយនូវ៖
-ការលក់ដូរ ផលិតផលរបស់ខ្លួន( ម៉ាស់ ថ្នាំពេទ្យ អាកុលលាងដៃ ។ល។) ដោយឡើងថ្លៃខុសពីការលក់សព្វថ្ងៃ និងមានករណីការឆបោកផងដែរ
-ការបំផុសព័ត៌មាន មិនពិត បំពុល និងសំនួរផ្សេង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងកាន់តែភ័យខ្លាចពីជំងឺនេះ។
ខ្ញុំគ្រាន់តែឆ្ងល់ថា អ្នកដែលផុសបំពុលកន្លងមកនេះ៖
១-អ្នកដែលផុសទាំងនោះគឺមិនមានខ្លួន ឬរស់នៅក្នុងប្រទេសកម្ពុជាឡើយ (នៅអាមេរិក កាណាដា កូរ៉េ។ល។)
២-ហេតុអ្វីបានដឹងពីស្ថានភាពច្បាស់ជាងអ្នករស់នៅក្នុងប្រទេស ឬខេត្តទៅទៀត
៣-ភាគច្រើនអ្នកដែលផុសនោះប្រកាន់និន្នាការនយោបាយខុស(ប្រឆាំង)ពីរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានទំនាក់ទំនង ឬគាំទ្រ លោកសម រង្ស៉ី។ តើគោលបំណងអ្វីខ្លះ?
ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារជនទាំងអស់ សូមមេត្តាធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ជៀសវាងនូវពត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាននឹងកំពុងធ្វើឲ្យមានភាពចលាចល នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល។
#កុំធ្វើបាបខេត្តខ្ញុំ #កុំធ្វើបាបប្រជាពលរដ្ឋខ្ញុំ
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប