សម្តេច ហ៊ុន សែន បញ្ជារអោយបិទសាលារៀនមួយចំនួនក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ ទីបំផុត កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងសុខាភិបាល ថែ្លងអោយដឹងថា សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបិទសាលារៀននៅក្រុងសៀមរាបបណ្ដោះអាសន្ន នេះបេីតាមការអះអាងរបស់ ឯកឧត្តម ម៉ម ប៊ុនហេង ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។