ភ្នំពេញ ៖ រហូតដល់ម៉ោង ៨យប់ ថ្ងៃទី ៧ មីនា ២០២០ យេីងបានរកឃេីញករណីថ្មីមួយទៀត ដែលគាត់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃេីញវិជ្ជមាន COVID-19 ទេ ។

ដច្នេះយេីងមាន២ករណីហេីយ ក្នុងប្រទេសយេីង ដែលយេីងរកឃេីញករណីមុន ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។

ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ ទៀត និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ តែយេីងក៏តំរូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។

យេីងនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
