(ភ្នំពេញ)៖ ទីបំផុត កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Pheng Vannak News បានធ្វើការបង្ហោះនៅមុននេះយ៉ាងដូច្នេះថា ៖ តោះ share មួយលេីកទឹកចិត្តគាត់ ! ខ្ញុំជឿជាក់ថា គ្រូពេទ្យរបស់ ក្រសួងសុខាភិបាល អាចព្យាបាលប្អូនប្រុសជា ដូចដែលព្យាបាលបុរសជនជាតិចិននៅខេត្ត ព្រះសីហនុ ដែរ សូមប្អូនប្រុសនិង ក្រុមគ្រួសារកុំអស់សង្ឃឹម ។

យេីងខ្ញុំសូមបួងសួងអោយវត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាប្អូនប្រុស និងសូមអោយប្អូនប្រុសទទួលបានការព្យាបាលជាឆាប់ៗដេីម្បីវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ៕

