ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយថា រហូតដល់ម៉ោង ៨យប់ ថ្ងៃទី ៧ មីនា ២០២០ យេីងបានរកឃេីញករណីថ្មីមួយទៀត ដែលគាត់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃេីញវិជ្ជមាន COVID-19 ទេ ។
.jpg?1583597152)
ដច្នេះយេីងមាន២ករណីហេីយ ក្នុងប្រទេសយេីង ដែលយេីងរកឃេីញករណីមុន ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។
.jpg?1583597163)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកលោក តាក់ គីមសួរ ខ្ញុំស្គាល់គាត់ច្បាស់ គាត់គឺជាជាងកាត់ដេរដ៏ចំណានម្នាក់នៅខេត្តសៀមរាប។ ជួយប្រាប់ផង បើសិនជាម៉ាសដែលគាត់ផលិតនេះអាចជួយទប់ស្កាត់ការឆ្លងនៃវិរុសcovid19បានមែន ខ្ញុំសូមប្រើលុយដែលខ្ញុំមាន ដែលនៅសេសសល់ទាំងអស់ចូលរួមជាមួយគាត់ក្នុងការផលិតនិងចែកម៉ាសជូនបងប្អូននៅសៀមរាបដោយមិនគិតថវិកាអ្វីទាំងអស់៕
.jpg?1583597175)
.jpg?1583597173)
.jpg?1583597174)
.jpg?1583597175)