កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារឲ្យដឹងថា កម្ពុជាយើងបានរកឃើញ បុរសម្នាក់បានឆ្លង វីរុស COVID-19 និងមនុស្សបីនាក់ មិនមានវីរុស COVID-19 នោះទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរៀបរាប់ឲ្យដឹងថា ៖ រហូតដល់ម៉ោង ៨យប់ ថ្ងៃទី ៧ មីនា ២០២០ យេីងបានរកឃេីញករណីថ្មីមួយទៀត ដែលគាត់ជាជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន COVID-19 ហេីយ៣នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ដែរមិនបានរកឃេីញវិជ្ជមាន COVID-19 ទេ ។

ដូច្នេះយេីងមាន២ករណីហេីយ ក្នុងប្រទេសយេីង ដែលយេីងរកឃេីញករណីមុន ដែលគាត់ជាជនជាតិចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ រហូតពេលនេះ បុរសអាយុ៣៨ឆ្នាំ មានសុខភាពល្អ និងមិនមានរោគសញ្ញានោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ ទៀត និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ តែយេីងក៏តំរូវយកវត្ថុវិភាគទាំងអស់មកពិនិត្យ ។ យេីងនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រួសាររបស់បុរសខ្មែរម្នាក់ដែលបានឆ្លងមេរោគកូរ៉ូណាឬCovid-19នោះត្រូវបានដាក់ឲ្យដាច់ដោយឡែកពីគេដើម្បីយកសំណាកររបស់ពួកគេ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ រួចហើយ"៕









ប្រភព៖ Pheng Vannak News