បុរសដែលមានផ្ទុកមេរោគ COVID-19 បាននឹងកំពុងតែ ស្ថិតនៅក្នុងបន្ទប់ដោយឡែក ក្នុងមន្ទីរពេទ្យ ដោយមានសុខភាពល្អធម្មតា មិនបានរត់ទៅណាទេ..វិដេអូ
-

ដូចដែលបងប្អូនបានជ្រាបរួចមកហើយថា កាលពីថ្ងៃម្សិលមិញនេះ ក្រសួងសុខាភិបាល បានរកឃើញ មានបុរសជនជាតិខ្មែរ  ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន​ COVID-19 ដែលខណៈពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការពិនិត្យតាម​ដាន និងធ្វើការព្យាបាលទៅលើបងប្រុសម្នាក់នោះ យ៉ាងយកចិត្តទុកដាក់។ 

ដោយឡែកបន្ទាប់ពីបានទទួលដំណឹងថាបុរសជនជាតិខ្មែរម្នាក់នោះគាត់បានឆ្លងវីរុសកូរ៉ូណា​ ក៏មានជនខិលខូចមួយចំនួនបានបំភ្លៃការពិត ដោយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមធ្វើការបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយខុសពីការពិត របស់ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp ។

បុរសដែលមានផ្ទុកមេរោគ COVID-19 បាននិងកំពុងតែ ស្ថិតនៅក្នុងបន្ទប់ដោយឡែក ក្នុងមន្ទីរពេទ្យ ដោយមានសុខភាពល្អធម្មតា មិនបានរត់ទៅណាទេ។ មានតែអ្នករត់ចូលមករកពេទ្យ គ្មានអ្នកណាដែលរត់ចេញពីពេទ្យទេ។ ពពួកជនអគតិ!!"។

ជាមួយគ្នានោះផងដែរ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានបង្ហោះវីដេអូ ជូនបងប្អូនបានឃើញពីបុរសម្នាក់នោះ ដែលគាត់កំពុងតែ ស្នាក់នៅឯមន្ទីរពេទ្យ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖