ខាងស្រីគុបក្បាលបងម៉ាដបទឹកសុទ្ធ ខាងប្រុសខឹងតាមញ៉ែ រហូតបានភ្ជាប់ចំណងស្នេហ៍មកពេលនេះ...
-

និស្ស័យធ្វើឲ្យមនុស្សពីរនាក់បានស្គាល់គ្នា ជួបគ្នា មិនថានៅក្នុងកាលៈទេសៈបែបណា ស្ថិតនៅក្នុងពេលវេលាបែបណា ទីកន្លែងណា គឺសុទ្ធតែនិស្ស័យជាអ្នកបង្កើតឡើង ឲ្យយើងបានស្គាល់មនុស្សម្នាក់ ដែលគេម្នាក់នោះ នឹងឈានជើងចូលមកក្នុងជីវិតយើងជាក់ជាមិនខាន។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន​ មានគូរស្នេហ៍មួយគូរ បានសម្រេចចិត្តថត Pre wedding ជាមួយគ្នា ដើម្បីឲ្យភាពប្រាកដប្រជា ជាមួយគ្នា ហាមមិនឲ្យអូនងាកមើលអ្នកថ្មី ក្រៅពីបង និងហាមបងមិនឲ្យសំលឹងមើលអ្នកថ្មីក្រៅពីអូនដូចគ្នា។ ថ្វីត្បិតតែការទាំងអស់នេះមិនបានបញ្ជាក់ពីក្តីស្រលាញ់ ធំធេងដែលបងមានចំពោះអូនក៏ពិតមែន តែនេះ ក៏ជាអ្វីដែលអូនប្រាថ្នាចង់បាន ហើយបងក៏បានបំពេញតួនាទីរបស់បងដូចគ្នា។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hea Tin គាត់បានបង្ហោះសារយ៉ាងស្វីតថា "អគុណដែលគុបក្បាលបងម៉ាដបទឹកសុទ្ធ ព្រោះម៉ាដបទឹកសុទ្ធនេះហើយបានកែប្រែ ពីការស្អប់អោយខ្លាចទៅជាចំណងស្នេហ៍ ស្គាល់គ្នាដោយសារខាងស្រីគុបម៉ាដបទឹកសុទ្ធ ហេីយក៏បានធ្វេីអោយខាងប្រុសខឹងតាមញ៉ែ ភ្ជាប់ចំណងស្នេហ៍រហូតដល់ពេលនេះ។  Big congratulations Seng Pengou & Aimmie Photographed by : Sn Photography Contact : 093333557 / 086681020"។

ប្រភព៖  Hea Tin