កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៨នាទី ជនរងគ្រោះមានឈ្មោះ លី សុមេធ អាយុ២៦ឆ្នាំ បានល ង់ទឹក ស្លា ប់ ខណៈពេលដែលទៅជួយក្មេងប្រុសម្នាក់ កំពុងតែលង់ទឹក នៅចំណុចរមណីយដ្ឋាន ឆ្នេរខ្សាច់ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគីរី។

ដោយឡែកក្រោយពីទទួលដំណឹងថាមិត្តភក្តិ បានទទួលមរណៈភាពហើយនោះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាDarex Wa បានបង្ហោះសារថា "••• ពួកម៉ាកខ្ញុំម្នាក់នេះ ស្លា ប់ក្នុងនាមជាវីរបុរស ស្លា ប់ដោយសារជួយអ្នកល ង់ទឹកផង ជួយទាំងអ្នកទៅជួយជាមួយគ្នាផង។ ពេលនៅរស់ គោលបំណងធំរបស់វា គឺឲ្យគ្រប់គ្នាទទួលស្គាល់សមត្ថភាព និងភាពជាខ្លួនរបស់វា។

ម្ចាស់ហ្វេសប៊ុករូបនេះបានបន្តទៀតថា ខ្ញុំតែងមើលដឹងការដាក់ខ្លួនរបស់វាពេលស្ថិតក្នុងចំណោមពួកម៉ាកដទៃដែលមានសមត្ថភាពជាង តែអ្វីដែលមើលឃើញរឹតតែច្បាស់ គឺវាជាមនុស្សដែលរស់ដោយក្តីសង្ឃឹម វាមិនដែលចុះចាញ់ការពិតលើលោកនេះឡើយ ហើយតែងច្រានខ្លួនឯងទៅមុខលើការធ្វើបទចម្រៀង ដែលជាអ្វីដែលវាចូលចិត្ត។ គ្រប់ពេលវាតែងខ្លួន និងធ្វើអ្វីប្លែកៗក្នុងភ្នែកអ្នកដទៃ ដើម្បីបិទបាំងចំណុចខ្វះខាតក្នុងខ្លួនរបស់វា ហើយនៅតែដើរទៅមុខក្រោមក្រសែភ្នែកអស់នោះ។

ថ្ងៃនេះ ពួកម៉ាកខ្ញុំដែលតែងតស៊ូទាំងមិនសូវមានឱកាសល្អៗចូលមកក្នុងជីវិត បានយកឱកាស "រស់" របស់ខ្លួនទៅឲ្យមនុស្ស2-3នាក់ទៀតដើម្បីរស់ ទាំងដែលមិនត្រូវជាអ្វីនឹងគ្នា ហើយមនុស្សមានសមត្ថភាពមានឱកាសជាច្រើនមិនអាចធកវើបានដីចវាផង?? ខ្ញុំសូមឲ្យមិត្តភក្តិដទៃ អ្នកដែលស្គាល់ រួមទាំងអ្នកមិនស្គាល់ ចងចាំពួកម៉ាកម្នាក់នេះផង ឈ្មោះរបស់វាគឺ លី សុមេធ (Cold Shoulder) Your soul will Rest in Peace, my Friend. Respect Lee Someth ??"។







ប្រភព៖ Darex Wa