ថ្លៃពេកហើយ! ក្រោយរកឃើញបុរសជនជាតិខ្មែរឆ្លងវីរុសកូរ៉ូណា អ្នកលក់ម៉ាស់មួយចំនួននាំគ្នា ដំឡើងថ្លៃកប់ពពក...
សីហា
-

មួយរយៈចុងក្រោយនេះ គឺសង្កេតឃើញថា ម៉ាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការឡើងថ្លៃកប់ រហូតធ្វើឲ្យប្រជាពលរដ្ឋខ្មែររអ៊ូរទាំគ្រប់គ្នា ខណៈដែលក្រសួងសុខាភិបាល បានរកឃើញ មានបុរសជនជាតិខ្មែរ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ដែលគាត់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុនមានវិជ្ជមាន​ COVID-19 ហើយពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើការពិនិត្យតាម​ដាន និងធ្វើការព្យាបាលទៅលើបងប្រុសម្នាក់នោះ យ៉ាងយកចិត្តទុកដាក់។

ដូច្នេះយេីងមាន២​ករណី​ហេីយ​ ក្នុងប្រទេសយេីង​ ដែលយេីងរកឃេីញករណីមុន​ ដែលគាត់ជាជនជាតិ​ចិន​ ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ​ និងបានវិលត្រលប់ទៅប្រទេសចិនវិញ​ នៅថ្ងៃទី​ ១០​ កុម្ភ:​ ២០២០​ ។ រហូតពេលនេះ​ បុរសអាយុ៣៨ឆ្នាំ​ មានសុខភាពល្អ​ និងមិនមានរោគសញ្ញានោះទេ​ ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉េងហេង៚ សេម៚ បានបង្ហោះសារពីសកម្មភាពអ្នកលក់ម៉ាស់មួយចំនួននៅក្នុងទីក្រុងភ្នពេញដំឡើងថ្លៃកប់ពពក ដែលធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្តចំពោះទង្វើបែបនេះ ដូច្នោះសូមបញ្ឍប់ការដំឡើងថ្លៃ ព្រោះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងករណីអ្នកលក់ម៉ាស់លក់ថ្លៃហួសហេតុក្រសួងនឹងសហការណ៍ជាមួយសមត្ថកិច្ចសេដ្ឋកិច្ចដើម្បីចុះអន្តរាគមន៍ ។ ចំណែកឯអ្នកដែលជួបប្រទះអ្នកលក់ម៉ាស់ដែលមានតម្លៃថ្លៃខ្លាំង សូមប្ដឹងទៅកាន់សមត្ថកិច្ចសេដ្ឋកិច្ចដើម្បីចុះអន្តរាគមន៍ ៕