បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហេីម ឬ ទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ​ COVID-19​ ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជេីញទៅ ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គម​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារថា "បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួនឬមានរោគសញ្ញាផ្លូវដង្ហេីមនិងទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ​ COVID-19​ ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡេីងដោយមេរោគ​ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។ 

ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថាចូលករណីសង្ស័យ​ដែលតំរូវឱ្យយកវត្ថុ​ ឬតំរូវឱ្យសំរាកពេទ្យ​ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ​ COVID-19​ នីងតំលៃព្យាបាលទេ​ដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 ។ ការអនុវត្តន៍នេះ​ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ​ និងជនជាតិបរទេសទាំងអស់​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥"។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC