ក្រសួងអប់រំយុវជន និងកីឡា សូមប្រកាសព័ត៏មាន ស្តីពីការផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹៈស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដលើថ្នាក់ឧត្តមសិក្សា នៅខេត្ត...
-

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដល់ គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹៈស្ថានសិក្សាសាធារណៈ​ និងឯកជន ទាំងអស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបិទទ្វារផ្អាកការសិក្សាជាបណ្តោះអាសន្នចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ វិធានការនេះ ជាការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺ Covid-19 បន្ទាប់ពិមាការរកឃើញករណីមេរោគនេះ នៅលើបុរសជនជាតិខ្មែរមួយ ដែលប៉ៈពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគនេះ នៅលើបុរសជនជាតិខ្មែរមួយរូប ដែលប៉ៈពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ហើយបានចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សា​ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាបាល សិស្សានុសិស្ស និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៏មាន និងចូលរួមសហការដោយស្មារតីយោគយល់ អនុវត្តឲ្យខ្ជាប់ខ្ជួន នូវវិធានការបង្ការទប់ស្កាត់របស់ក្រសួងអប់រំ យុវជននិងកីឡាដែលបានចេញ ដោយការទទួលខុសត្រូវខ្ពស់បំផុត និងតាមដានផ្សព្វផ្សាយទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។