ដំណឹងល្អ...នៅរសៀលម៉ោង២នេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា លទ្ធផលធ្វើតេសគ្រួសាររបស់ជនជាតិខ្មែរម្នាក់ដែលឆ្លងមេរោគកូវីត១៩នោះ គឺមិនមានឆ្លងវីរុសកូវីដ១៩នោះទេ...
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ ក្រសួងសុខាភិបាល បានរកឃើញបុរសជនជាតិខ្មែរម្នាក់ បានឆ្លងវីរុសកូវីដ ១៩ ពីបុរសជនជាតិជប៉ុន ហើយពេលនេះបុរសជនជាតិខ្មែររូបនោះកំពុងតែនៅបន្ទប់ ពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។

បើយោងតាមគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK កម្ពុជា បានឲ្យដឹងថា "ជាដំណឹងល្អ!

នៅវេលាម៉ោង២រសៀលនេះ តាមរយះការផ្តល់ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអោយដឹងថា លទ្ធផលនៃការធ្វើសំណាកនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ បានបញ្ជាក់ថា គ្រួសាររបស់ជនជាតិខ្មែរម្នាក់ដែលឆ្លងមេរោគកូវីត១៩ចំនួន៣នាក់ មានប្រពន្ធ ប្អូនថ្លៃ និងប្អូនបង្កើត គឺជាលទ្ធផល ពិនិត្យអវិជ្ជមាន បានន័យថាមិនមានការឆ្លងវីរុសកូវីត១៩ពីបុរសជនជាតិខ្មែរឡើយ។

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK