ប្តីរបស់ ស្រ្តីម្នាក់ដែល ដួលសន្លប់នៅក្នុងផ្សារ កំពង់ចាម បានបញ្ជាក់ប្រាប់ថា ប្រពន្ធគាត់ ខ្វះជាតិស្ក និងអត់ងងុយ2យប់ ទើបសន្លប់ មិនមែន កើត វីរ៉ុស កូរ៉ូណា ទេ
-

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី07 ខែមីនា ឆ្នាំ2020 វេលាម៉ោង 09ព្រឹក ប្រពន្ឋរបស់ខ្ញុំ បានដូលសន្លប់នៅក្នុងផ្សារខេត្តកំពង់ចាម ពេលកំពុងដើរទិញខោអាវជាមួយយាយ និងម្តាយ ដែលពេលនោះមានតែម្តាយ យាយខ្ញុំ និងអ៊ុំស្រីម្នាក់នៅជិតនោះស្ទុះមកជួយ ក្រៅពីនេះអ្នកផ្សេងទៀតបានត្រឹមឈរមើលពីចម្ងាយ បានត្រឹមថតរូប និងទាញម៉ាសពាក់ និងគ្មានអ្នកហ៊ានដឹកទៅពេទ្យ ក្រោយមកទើបពូបង្កើតមកយកទៅពេទ្យរដ្ឋខេត្តផ្នែកសង្គ្រោះបន្ទាន់។ ពេលទៅដល់ពេទ្យ គ្រូពេទ្យបានដាក់សេរ៉ូម និងឲ្យសម្រាក។

 ក្រោយពីដាក់សេរ៉ូម និងតេស្តឈាមមក ពេទ្យថាខ្វះជាតិស្ក ហើយម្យ៉ាងមួយគាត់អត់ងងុយ2យប់ រវល់ការបងប្អូននៅភ្នំពេញ និងកំពង់ចាម។ ពេលកំពុងសម្រាកព្យាបាល មានមន្រ្តីនគរបាលបានមកសាកសួរ បំពេញឯកសារហើយថតរូប ដើម្បីដាក់ទៅមេមើល (ពេទ្យក៏ថត) ពេលនោះខ្ញុំបានប្រាប់មន្រ្តីថា កុំបង្ហោះព្រោះអាចកើតចលាចល យល់ច្រឡំថាមកពី COVIT 19។ ក្រោយមកខ្ញុំបានសុំពេទ្យចេញ និងបំពេញឯកសារចេញ។

អ្វីដែលសំខាន់ ក្រោយចេញពីពេទ្យ ក៏លេចលឺពាក្យចរចារអារាមតៗគ្នាក្នុងផ្សារ "មានអ្នកដូលសន្លប់ក្នុងផ្សារ ដោយសារជម្ងឺកូរ៉ូណា" មានគេឆាតមកមីងខ្ញុំប្រាប់ជារឿយៗ តែខាងក្រុមគ្រួសារបានប្រាប់ទៅវិញទៅ ថាអត់ទេគាត់ជាក្មួយខ្ញុំទេ ដោយសារខ្វះជាតិស្ក និងអត់ងងុយផង។ តែគ្រួសារនិងបងប្អូន គិតថាតាតិចទៅនឹងស្ងាត់ហើយ កុំឲ្យប្រជាជនមានការភ័យខ្លាចហួសហេតុក៌ទៅផ្ទះធម្មតា។

តែនៅមិនទាន់ស្ងាត់រហូតដល់ថ្ងៃទី08/03/2020 មានមិត្តភក្ខ័មីងរបស់ខ្ញុំផ្សេងទៀត ឆាតមកទៀតថា "នៅក្នុងផ្សារធំ (ផ្សារកំពង់ចាម) មានមនុស្ស 03នាក់ ដែលមានម្នាក់ដូលសន្លប់កាលពីម្សិលមិញ គឺសន្លប់ដោយសារកើតជម្ងឺកូវីត-19 ឲ្យត្រៀមទិញអង្ករ ទឹកត្រីទុកទៅ។

បន្ទាប់ទៀត អ្នកស្គាល់គាត់នៅផ្សារ គាត់បានលឺគេនិយាយនៅក្នុងហាងគុយទាវថា "លឺគេនិយាយថា ម្នាក់ដែលដូលក្នុងផ្សារធំយកទៅពេទ្យខេត្តកាលពីម្សិលមិញបានស្លាប់បាត់ហើយ ហើយមីងរបស់ខ្ញុំក៏បកស្រាយឲ្យគាត់ដឹង ថាគ្មានរឿងហ្នឹងកើតឡើងឡើយ។

ឥឡូវនេះ គាត់នៅភ្នំពេញ រស់នៅធម្មតា គ្មានឈឺស្អីទេ។

សូមណូមពរ៖

1/ សូមប្រជាពលរដ្ឋក្នុងផ្សារកំពង់ចាម ជ្រាបថាគាត់មិនមែនកើតកូរ៉ូណាស្អីគេនោះទេ ហើយគ្មានអ្នកណាស្លាប់ឡើយ។

2/ សូមណូមពរដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ចាម មេត្តាចាត់វិធានការចំពោះជនបំផុសបំផុល បំផ្លើសការពិត បង្កើតជាពាក្យចរចាអារ៉ាម ដែលធ្វើកើតការភ័យខ្លាចក្នុងផ្សារកំពង់ចាម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបុគ្គល។

រដ្ឋាភិបាលយើងបាននឹងកំពុងខិតខំដើម្បីទប់ស្កាត់ជម្ងឺ កូវីត 19 កុំឲ្យរាលដាល ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលលោកកំពុងបានខិតខំទប់ស្កាត់ថែមទៀតនោះ គឺជម្ងឺដែលសាហាវជាងគេមួយទៀតគឺជម្ងឺបំផុសបំផុលបំពុលសង្គមដែលកំពុងបានរាតត្បាត កើតមានក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលធ្វើឲ្យមនុស្សមួយចំនួននាំគ្នាភ័យខ្លាច ភ្លេចការគិតពិចារណាវែងឆ្ងាយ រហូតដល់ថ្នាក់ម្នាក់ៗកើតចិត្តអាត្មានិយមគិតផលប្រយោជន៍ផ្ទាល់ខ្លួនជ្រុលហួសហេតុ ភ្លេចគិតពីផលប៉ះពាល់នៃសង្គមទាំងមូល។

3/ សូមបងប្អូន អ៊ំពូមីងមួយចំនួន មេត្តាងាកមកបង្កើតវប្បធម៌ជួយយកអាសារគ្នាទៅវិញទៅមកឡើងវិញ សូមមេត្តាកុំឈរអោបដៃមើលដូចករណីនេះ (វាអាក្រក់មើលណាស់)

4/ សូមប្រជាពលរដ្ឋកម្ពុជា មេត្តាពិចារណាឲ្យបានច្បាស់លាស់មុនពេលចែករំលែកសារ ឬព័ត៌មាននានា ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្ករឲ្យមានភាពភ័យខ្លាច និងជ្រួលច្របល់។

5/ សូមប្រជាពលរដ្ឋចូលរួម សហការជាមួយរាជរដ្ឋាភិបាលយើង និងធ្វើតាមការណែនាំរបស់ក្រសួងពាក់ពន្ឋ័ជាពិសេសនាយកដ្ឋានប្រយុទ្ឋ និងប្រឆាំងជម្ងឺឆ្លង CDC ដើម្បីទប់ស្កាត់នូវជម្ងឺកូវីត19 ឲ្យអស់ពីប្រទេសយើង។

6/ សូមសំណូមពរដល់ក្រសួងសុខាភិបាលមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងកាន់តែខ្លាំងថែមទៀត ចំពោះសេចក្តីណែនាំនានា ពាក់ព័ន្ឋនឹងការការពារចំពោះវីរ៉ុសកូវីត19 តាមទូរស្សរ៍នានាក្នុងស្រុក (ចាស់ៗតាមជនបទអត់ចេះ FB ទេ) និងបន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើនហួសហេតុក្នុងដំណាក់កាលនេះ៕ 08/03/2020 ប្រភព៖ LY SokMal