ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ នៅខេត្តពោធិ៍សាត់ ។

ថ្លែងនៅក្នុងនោះដែរ សម្តេចតេជោបានជូននូវដំណឹងល្អសំរាប់កម្មករកម្មការិនី ដោយក្នុងនោះមិត្តចិនបានផ្តល់នាវាចំនួន០៧គ្រឿង ដឹកវត្ថុធាតុដើមមកមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជាចាប់ពីខែមីនានេះ រហូតដល់ខែឧសភា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ នៅថ្ងៃនេះផងដែរ សម្តេចតេជោបានអំពាវនាវ០៤ចំនុចសំខាន់៖

១)សូមរោងចក្រនានាមេត្តាកុំលុបចោលកិច្ចសន្យាការងារជាមួយកម្មករ កម្មការិនី។
២)ចំពោះមីក្រូហិញ្ញវត្ថុទាំងអស់ ត្រូវពន្យាការសង ឬការមិនយកការប្រាក់ដល់កម្មករ កម្មការិនីដែលបានជំពាក់លុយនៅមីក្រូហិរញ្ញវត្ថុនោះ។
៣)សុំអោយម្ចាស់បុរីលំនៅដ្ឋានទាំងអស់ ដែលរំលួសផ្ទះជាមួយបងប្អូនកម្មករ ត្រូវពន្យាការបង់ និងកុំផ្តាច់កុងត្រានោះអី។
៤)សូមអោយអគ្គិសនីកម្ពុជា អនុញ្ញាតអោយកម្មករកម្មការិនីជំពាក់ថ្លៃភ្លើងសិនក្នុងអំឡុងពេលនេះ។

