គ្រាន់បើបន្តិច ! ស្រ្តី២នាក់ ដែលចូលរួមជប់លាងជាមួយបុរសផ្ទុកវីរុសកូរ៉ូណា នៅសៀមរាបក្រោយពិនិត្យរួច ពុំមានរោគសញ្ញាជំងឺ COVID19 ទេ
-

យោងទៅតាមគណនីហ្វេសប៊ុកផេក ផ្លូវការរបស់ រដ្ឋបាលស្រុកព្រៃកប្បាស បានធ្វើការផុសឲ្យមហាជនទាំងអស់បានជ្រាបយ៉ាងដូច្នេះថា « សូមគោរពជម្រាបជូនដល់សាធារណៈជនគ្រប់ៗរូប អោយបានជ្រាបថា៖ ផ្អែកតាមប្រភពព័ត៌មាន ១១៥ ដែលបានបញ្ជាក់អំពីស្រ្តី០២រូប ដែលបានចូលរួមក្នុងពិធីជប់លាងជាមួយបុរសវិជ្ជមាន COVID19 នៅខេត្តសៀមរាប ហើយបច្ចុប្បន្នស្រ្តី០២រូប កំពង់ស្នាក់គេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ។

រដ្ឋបាលស្រុក សូមធ្វើការបញ្ជាក់

១. គាត់ទៅដល់ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

២. ពួកគាត់ទាំងពីនាក់ បានត្រឡប់មកពីខេត្តសៀមរាបវិញតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ម្លេះ ។

៣. ក្រោយពីទទួលបានព័ត៌រដ្ឋបាលស្រុក ចាត់អោយកំលាំងសមត្ថកិច្ច រដ្ឋបាលឃុំ និងប្រធានពេទ្យបង្អែកស្រុក ចុះដល់ផ្ទះស្រ្តីទាំង០២រូប ដើម្បីពិនិត្យមើលរោគសញ្ញា ប៉ុន្តែការពិនិត្យឃើញថាពួកគាត់ពុំមានរោគសញ្ញាជំងឺ COVID19 ទេ ។

៤. ជំនាញសុខាភិបាល និងអាជ្ញាធ័រ បាននែណាំដល់រូបគាត់អោយស្ថិតនៅក្នុងផ្ទះមួយរយៈបន្តទៀតដើម្បីធ្វើការតាមដានសុខភាពគាត់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនមេត្តាជ្រាប និងជៀសវៀង ទទួលបានព័ត៌មិនពិតអាចឈានដល់ការប៉ៈពាល់ ដល់សតិអារម្មណ៍ភ័យខ្លាច ។ សូមអរគុណ » ៕