អាណិតណាស់...អតីតតារាសម្តែងដ៏ល្បីឈ្មោះទស្សវត្សទី៩០ លោក ច័ន្ទ រិទ្ធមេធានី ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ដើម្បីចិញ្ចឹមជីវិត
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់សិល្បករកម្ពុជា បានបង្ហោះពីជីវិតដ៏កំសត់របស់អតីតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ។

នៅក្នុងគណនីហ្វេសប៊ុករបស់សិល្បករកម្ពុជា បានរៀបរាប់ថា "អាណិតជីវិតពិតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ។

តារាសម្តែង លោក ច័ន្ទរិទ្ធមេធានី ជាតារាសម្តែដ៏ល្បីក្នុងខ្ទង់ឆ្នាំ90ជាង បានថតនូវខ្សែភាពយន្តជាច្រើន ដែលលោកក្លាយទៅជាតារាល្បីនៅជំនាន់នោះ តែមួយរយៈពេលចុងក្រោយក៏បាត់មុខលោកមួយរយៈ ហើយបងប្អូនខ្លះស្មានតែលោកទៅនៅឯបរទេស តែធាតុពិតគឺលោកបាននិយាយថាដោយសារខកសែភាពយន្តធ្លាក់ចុះគ្មានអ្នកហៅថតគឺលោកសំរេចចិត្តរកមុខរបរលក់ដូបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសាប្រពន្ធកូនប្រចាំថ្ងៃ ។

កាលពីខ្ទងឆ្នាំជាង២០០០ មកដល់២០១៥ លោកក៏បានចូលធ្វើការនៅភោជនីយដ្ឋានមួយនៅម្តុំបឹងត្របែក រហូតដល់ភោជនីយដ្ឋាននោះបិទលោកក៏បានសំរេចចិត្ត ជួលម៉ូតូកង់បីរត់ជាប្រចាំថ្ងៃមកដល់សព្វថ្ងៃនេះ. សព្វថ្ងៃលលកក៏មានជំងឺលើសឈាមនិងទឹកនោមផ្អែមប្រចាំកាយផងដែរ។ ជូនដំណឹងដោយ អុឹម ជីវ៉ា