អុឹម ជីវ៉ា សូមស្នើដល់សមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់វិធានការ លើអ្នកលក់ម៉ាស់និងទឹកអាល់កុលឡើងថ្លៃផង ស្រុកគេមានតែជួយគ្នា ឯងវិញគិតតែផលចំណេញ
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ អុឹម ជីវ៉ា បានស្នើរសូមដល់អាជ្ញាធរ មេត្តាជួយអន្តរាគម៍ រឿងម៉ាស និងទឹកលាងដៃ ដែលកំពុងតែមានការឡើង សូមឲ្យពួកគាត់បញ្ឈប់ ការកេងចំណេញ ពីបងប្អូនខ្មែរយើងច្រើនពេក ព្រោះថាពេលនេះ ពួកគាត់ពិតជាមានការលំបាកខ្លាំងណាស់ ពិសេសគឺអ្នកក្រតែម្តង គឺពួកគាត់មិនមានថវិការដើម្បីទិញម៉ាសនោះទេ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ខ្ញុំសូមសំណូមពរអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ លើអ្នកលក់ម៉ាស់និងទឹកអាល់កុលឡើងថ្លៃផង ! នៅស្រុកគេពេលមានទុក្ខឬបញ្ហា គេជួយប្រជាជនគេ នៅស្រុកឯងពេលមានទុក្ខឬបញ្ហា ពួកឆ្លៀតឱកាសនិយមមួយចំនួន ម៉ាស់មួយប្រអប់ 6000រៀល ស្មើនិង ១ដុល្លារកន្លះ តម្លើង ១ប្រអប់ ពី17$ ឡើង ដល់ 27$ ទឹកអាល់កុលមួយដប2000រៀល លក់មួយដបជាង10$ ថ្លៃហួសហេតុ ។

ពិតជាអនិច្ចារ នៅពេលដែលមានគ្រាន់លឺថាមានបញ្ហាជំងឺកើតឡើង ទើបដឹងពីចរិកពិតរបស់ប្រជាជនខ្មែរមួយចំនួនខ្លះ បើអោយតែលក់ថ្លៃកប់ពពកបែបនេះអ្នកដែលគ្មានលទ្ធភាពគឺបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្រែងថាខ្មែរជាប្រទេសដែលមានវប្បធម៌ល្អផូផង់ ខ្មែរស្រលាញ់ខ្មែរមែនទេ ខ្មែរជួយខ្មែរមែនទេ ?? ចុះពេលគ្រាន់តែលឺជំងឺ covid 19 កើតឡើងភ្លាម គួណាស់ចេះជួយគ្នាម៉េចក៏តម្លើងតម្លៃហួសហេតុយ៉ាងដូចនេះ ! មនុស្សដែលតម្លើងតម្លៃគ្រប់មុខទំនិញពេលប្រទេសមានបញ្ហា មិនថាតិចតួចឬធំដុំណាមួយឡើង អ្នកទាំងនោះក៏មានគិនិតនិងចេតនាបំផ្លាញប្រជាជនខ្លួនឯងដែរ។

ជាការសំណូមពររបស់ខ្ញុំគឺ

ទី1 សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាសំអាតដៃជើងខ្លួនប្រាណអោយស្អាតជានិច្ច មុននិងចេញឬចូលកន្លែងណាមួយត្រូវតែសំអាតដៃជាមួយនិងទឹកស្អាត អាល់កុល ឬ លាងជាមួយសាប៊ូ

ទី2 កុំជឿតាមពត៌មានបំផុសបំផុលណាមួយដែលមិនមែនជាការពិត ជាពិសេសប្រព័ន្ធFacebook ដែលប្រឌិតពត៌មានក្លែងក្លាយ និងចូលរួមចំនែកបំបាត់ពត៌មានក្លែងក្លាយបំពុលសង្គម

ទី 3 ត្រូវរស់នៅហូបស្អាត អាហារឆ្អិន ផឹកស្អាត រស់នៅស្អាត ជានិច្ច

ទី4 ត្រូវតាមដានពត៌មានតាមអង្គភាពពត៌មានដែលមានប្រភាពច្បាស់លាស់ដូចជា ផេកសម្តេចតេជោ ហ៊ុនសែន , និងផេករបស់ក្រសួងសុខាភិបាលកម្ពុជា .ល. ព្រោះរាល់ការផុសរបស់ផេកថ្នាក់ដឹកនាំនិងក្រសួងគឺជាពត៌មានដែលយើងអាចជឿទុកចិត្តបាន100%។

ដូចនេះរាល់ការសរសេខាងលើរបស់ខ្ញុំបើមានការខុសឆ្គងត្រង់ណាសុំមេត្តាខន្តីទុកជាមុន ការលើកឡើងនេះគឺដើម្បីតែចង់អោយប្រជាពលរដ្ឋចេះជួយគ្នា ចេះស្រលាញ់សាមគ្គីគ្នាតែប៉ុណ្ណោះ ។ ដោយក្តីគោរពស្រលាញ់ពីខ្ញុំ អុឹម ជីវ៉ា