នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រាប់ថា ការទូរស័ព្ទចូលលេខ​ ១១៥​ ​៧០%​ បានការ​ដេីម្បីសួរពត៌មានអំពីជំងឺ​ ( COVID-19 ) ៣០% ទៀតមិនបានការ....
-

យេីងខ្ញុំសូមជំរាបជូនសាធារណ:ជនថា​ ការទូរស័ព្ទចូលលេខ​ ១១៥​ មកមន្រ្តីទទួលបន្ទុក​ ១១៥​ នេះ​ មាន​៧០%​ បានការ​ដេីម្បីសួរពត៌មានអំពីជំងឺ​ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព​ និង​ ៣០%​ ភាគរយមិនបាន​ការ ។ ៣០%​ ដែលទូរស័ព្ទចូលមិនបានការរួមមាន​ :​

១.​ ប្រេីកុមារតូចៗឲ្យនិយាយជំនួស

២.​ ទូរស័ព្ទចូលមិននិយាយបេីកចោល

៣.​ ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់

៤.​ ប្រេីសំដីអសុរស​ គ្រោកគ្រាត​ និងពាក្យប្រមាទ

៥.​ អ្នកស្រវឹងទូរស័ព្ទចូល​និយាយស្តាប់មិនយល់

៦​.​ ។ ល។

យេីងខ្ញុំសូមសំណូមពរដល់សាធារណ:ជនមេត្តាប្រេីប្រាស់លេខ១១៥​ នេះ​សំរាប់បំរេីប្រជាពលរដ្ឋ​ដែលអ្នកចង់សួរចង់ដឹងពីជំងឺ​ COVID-19​ ព្រោះពេលបងប្អូនរំខាន​ នាំឲ្យអ្នកដទៃទៀតមិនអាចទូរស័ព្ទចូលបាន​ ដែលចង់ជួបគ្រូពេទ្យជំនាញយេីងខ្ញុំ​ សូមបងប្អូនប្រេីលេខ​ ១១៥​ នេះឲ្យមានតំលៃបផុត។ យេីងខ្ញុំសូមសំណូមពរដល់អាជ្ញាធរដែនដីទាំងអស់មេត្តាអប់រំប្រជាពលរដ្ឋមូលដ្ឋាន​ និងករណីចាំបាច់គួរចាត់វិធានការទៅតាមផ្លូវច្បាប់​ ។ យេីងខ្ញុំសង្ឃឹមថា​ បងប្អូននឹងធ្វេីតាមសំណូមរពររបស់យេីងខ្ញុំ​ ។សូមអរគុណ៕