សូមចូលរួមរំលែកទុក្ខផង...ពិតជាគួរឲ្យអាណិតណាស់ ពេលនេះប្អូនស្រីដែលបានឆេះនៅក្នុងភ្នក់ភ្លើងនោះ បានទទួលមរណ ភាពហើយ...
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលវេលាម៉ោង១២និង៤៥នាទី នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើង បានបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លា ប់ និងក្មេងស្រីបានរងរបួសធ្ងន់ នៅក្នុងភ្លក់ភ្លើង នៅចំណុច ផ្សារក​ អណ្ដេីក​ ស្រុកកំពង់ត្របែក​ ខេត្តព្រវែង​ ។

ដោយឡែកនៅមុនបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhou Kimleng បានឲ្យដឹងថា​ "សោកស្តាយណាស់ដែលជួយក្មួយទាំងពីមិនបាន​​ សូមក្មួយទាំងពីទៅអោយបានសុខផងចុះ"។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះមានឈ្មោះថា ឈួ ស្រ៊ុន អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបណ្តាលឱ្យខ្លោចជញ្ជាំងអ្នកជិតខាង តែមិនបណ្តាលឱ្យឆេះនោះទេ ដោយសមត្ថកិច្ចចេញរថយន្តពន្លត់ ទាន់ពេលទប់ស្តាត់បាន។

បើយោងតាមប្រភពព័ត៏មានពិកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ឪពុកក្មេងដែលស្លា ប់មានរបបជាជាងជុសជួល​ម៉ូតូ​ ហេីយមានលក់សាំងផងដែរ​ ទេីបបណ្ដាលមានអគ្គីភ័យបែបនេះកេីតទ្បេីង។ ក្មេងប្រុសដែលបានស្លា ប់មានឈ្មោះថា ឈួ ម៉េងជឺ អាយុ៥ឆ្នាំ និងរងរបួសម្នាក់ ឈ្មោះ ឈួ សៀវអេង ភេទស្រី អាយុ២ឆ្នាំ (ជាកូនបង្កើករបស់ ឈួ ស្រ៊ុន ផ្ទះដើមហេតុ) និងខូចខាតរបស់របរមួយចំនួនធំ នៅមិនទាន់ដឹងច្បាស់នៅឡើយ៕

ប្រភព៖ Chhou Kimleng