ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានលោតសម្លា ប់ខ្លួនពីលើខុនដូ បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីនារីរងគ្រោះ បានលោតពីលើ អគារខុនដូយីហោ វីឃែន ផ្លូវលេខ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន បណ្តាលឱ្យស្លា ប់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណះ ដែលមានឈ្មោះថា Pheng Vannak News បានធ្វើការផុសយ៉ាងដូច្នេះថា ៖ នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហោះវីដេអូ ជេរ ឧកញ៉ា លាង ឃុន តាម ហ្វេសប៊ុក Sri Nika មុនពេល លោត សំលា ប់ខ្លួន ។

ឧកញ៉ា លាង ឃុន មិនទាន់ប្រតិកម្ម ឬ ឆ្លេីយតបចំពោះវីដេអូ របស់ នាងនៅឡេីយទេ ។ ដោយឡែក អង្គភាពព័ត៌មានភាគច្រេីនដែលបង្ហោះព័ត៌មាននេះ ត្រូវបានលប់ចេញ ហេីយ គណនី ហ្វេសប៊ុក Sri Nika ក៏មានគេចូលទៅគ្រប់គ្រងលប់ព័ត៌មាន ដែលពាក់ព័ន្ធ ឧកញ៉ា លាង ឃុន ចោលអស់ដែរ ។ ប្រភព៖ Pheng Vannak News








