លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ថា កុំធ្វើជាមនុស្សមានអំនួតពេក កុំគិតថាខ្លួនអស្ចារ្យ កុំគិតថាគេមិនដល់ខ្លួន...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់វត្តមានលោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលតែងតែជួយដល់ជនទីទាល់ក្រ និងចាស់ជរា ពិសេសគឺលោក បានជួយអភិរក្ស ដល់សត្វព្រៃ ។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា តែងតែផុសពាក្យពេចន៍ល្អៗ ដើម្បីណែនាំ និងការធ្វើចិត្តឲ្យទូលាយ បង្រៀន ប្អូន កូនក្មួយ ឲ្យចេះធ្វើបុណ្យ សាងកុសល តាំងពីតូច និងរៀនបើកចិត្តឲ្យទូលាយ ឲ្យចេះតស៊ូក្នុងជីវិត។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ចិត្តធម៏រូបនេះ បានបង្ហោះសារយ៉ាងខ្លីថា "កុំធ្វើជាមនុស្សមានអំនួតពេក កុំគិតថាខ្លួនអស្ចារ្យ កុំគិតថាគេមិនដល់ខ្លួន...៚ទៀ វិចិត្រ"។

ទន្ទឹមនឹងនេះ មានបងប្អូនជាច្រើន​ មានតែពាក្យជូនពរ និងសេចក្តីស្រលាញ់ ការគាំទ្រ ចំពោះលោកឧកញ៉ា និងសូមឲ្យលោក ជួយដល់ចាស់ជរា និងជនទីទាល់ក្របន្តទៀត៕

ប្រភព៖ ទៀ វិចត្រ