នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នារីវ័យក្មេងម្នាក់បានលោតសម្លា ប់ខ្លួនពីលើខុនដូ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីនារីរងគ្រោះ បានលោតពីលើ អគារខុនដូយីហោ វីឃែន ផ្លូវលេខ៩៩ សង្កាត់ បឹងត្របែក ខណ្ឌចំការមន បណ្តាលឱ្យស្លា ប់។

ដោយឡែកបន្ទាប់ពីនារីរងគ្រោះបានស្ល ាប់ហើយពេលនេះស្រាប់តែលោក ហេង ឡុង បានបង្ហោះសារថា"ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្ តឃា តរបស់ស្រ្តីលោតពីលើអគារខុនដូមួយកន្លែង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រោះគណនីហ្វេសប៊ុកនេះ អាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថា ការស្លា ប់នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ អាចជារូបភាព ឬវីដេអូដែលកាត់ត ហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។ ខណៈនៅរសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sri Nika ដែលជាស្រ្តីរងគ្រោះក៏បានលុបអស់ហើយដែរ។

ពិត ឬមិនពិត សូមឱ្យមានយុត្តិធម៌ដល់ប្អូនស្រី??ខ្ញុំបាទចូលរួមមរណទុក្ខក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ហើយក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទៅកាន់សុគតិភព និងសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត???"។







ប្រភព៖ Heng Loong