ព្រឺក្បាលណាស់ ! VJ Ping ត្រូវខ្មោច កំបុតក្បាល ឈ ចង្អុលមុខនៅកណ្តាលផ្លូវពេលកំពុងបើកឡាន តាមផ្លូវនៅម្តំ....(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រី ច្បាស់ជាបានស្គាល់ហើយថា លោក VJ Ping អ្នកលក់ឡេ ដ៏ល្បីឈ្មោះ ស្រស់សង្ហារ ពូកែវោហាស័ព្ទ មិនចេះរីងស្ងួត ធ្វើឲ្យពុកម៉ែបងប្អូនសើចសប្បាយ ពិសេសទៅទៀតនោះ គឺទិញថែមៗៗៗ ថែមកប់ស៊េរី តែម្តង ។

យ៉ាងណាមិញ នៅកាលពីយប់មិញនេះលោកបានជួបរឿងមួយដ៏សែនតក់ស្លុតនិងព្រឺព្រួចយ៉ាងខ្លាំងបំផុតគឺលោក « បើកឡានសុខៗស្រាប់តែជួបខ្មោចកំបុតក្បាលឈនៅកណ្តាលផ្លូវរួចចង្អុលមុខលោកធ្វើឲ្យVJ Ping តក់ស្លុតយ៉ាងខ្លាំង ហើយឡានរបស់លោក ក៏បានរលត់ស្របពេលដែលលោកបានឃើញខ្មោចនោះរួច ដោយសារតែរន្ធត់ចិត្តខ្លាំងពេកខ្លាចផងព្រឺក្បាលផងលោក VJ Ping ធ្វើអ្វីមិនកើតមិនហ៊ានចុះទៅមើលឡាន បានត្រឹមអង្គុយស្រែកយំនៅក្នុងឡាន និងយកទូរស័ព្ទមក Live វិដេអូ ឲ្យបងប្អូនមិត្តភក្តិនិងឪពុកម្តាយលោកបានឃើញ ។ 

យ៉ាងណាមិញបន្ទាប់ពីលោកបាន live វិដេអូ ស្រែកយំទាំងរន្ធត់ចិត្តរួចបានមួយសន្ទុះ មិត្តរបស់លោក VJ Ping ក៏បានមកដល់ហើយសួរថាកើតអី លោក VJ Ping ប្រាប់ថា« លោក បានឃើញខ្មោចកំបុតក្បាលឈចង្អុលលោកនៅកណ្តាលផ្លូវ » បន្ទាប់ពីដឹងដូច្នេះហើយមិត្តលោកក៏ប្រាប់ថា សម្រួលអារម្មណ៍ ដោយលើកហេតុផលមកពីនេះ មកពីនោះ ដើម្បីកំឲ្យលោក​VJ Ping កាន់តែមានការភ័យខ្លាច ប្រាប់ហើយមិត្តលោក ក៏បានដើរមើលជំវិញឡាន និងជួសជុលឡាន តែឡានមិនបានខូចអីទេ ឆេះធម្មតា​ ត្រង់ចំណុចនេះហើយធញវើឲ្យ VJ Ping មានអារម្មណ៍តក់ស្លុតម្តងទៀត «ហេតុអី ពេលជួបខ្មោច ឡានរលត់ តែពេលមិត្តលោកមកដល់ ឡានឆេះធម្មតា »  កន្លែងនេះហើយដែលលោក VJ Ping កាន់តែប្រាកដចិត្តថាលោកពិតជាត្រូវខ្មោចលងពិតមែន បន្ទាប់មកលោកក៏បានបិទការLive រួចក៏ត្រឡប់មកផ្ទះវិញដោយឲ្យមិត្តរបស់លោក បើកឡានជំនួស ៕ 

ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖