បងប្អូនពិតជាបានស្គាល់លោក តាន់ គឹមសួរ បានធ្វើវីដេអូអប់រំ ជាច្រើនដែលបានចែកជូនដល់បងប្អូន ឲ្យបានទស្សនា និងដើម្បីអប់រំឲ្យបងប្អូនចេះជួយដល់គ្នាទៅវិញទៅមក ព្រោះយើងរស់នៅក្នុងសង្គមតែមួយ។ នាពេលបច្ចុប្បន្ននេះ លោក តាន់ គឹមសួរ ក៏បានខ្នះខ្នែង ដើម្បីជួយអភិរក្ស ព្រៃឈើ និងបានដាំដើមឈើវិញផងដែរ។

ដោយឡែកនាពេលបច្ចុប្បន្ន មានបងប្អូនជាច្រើន មានការភ័យខ្លាចចំពោះវីរុស កូវីដ ១៩ ហើយក៏មានបងប្អូនជាច្រើន បានធ្វើចែករំលែក ទឹកអាកុល ជូនបងប្អូនខ្មែរយើងផងដែរ ។ បន្ទាប់ពីបានឃើញពីការចែករំលែកហើយ លោកតាន់ គឹមសួរ ក៏បានថ្លែងអំណរគុណដល់ចិត្តសប្បុរសជន ដែលបានជួយដល់បងប្អូនផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានចែករំលែក ចំណេះដឹង ចំពោះបងប្អូនផងដែរថា "សូមចែករំលែកជាបន្ទាន់???មួយរយៈនេះ ខ្ញុំសង្កេតឃើញថាមានការនាំចូលអាកុល(ភាគច្រើនពីវៀតណាម)និងចលាចលលើទីផ្សារយ៉ាងខ្លាំង ហើយក្រសួងសុខាភិបាលក៏កំពុងតែដុតដៃដុតជើងក្នុងការមានចំណាត់ការទៅលើរឿងនេះផងដែរ។

សូមធ្វើការចែករំលែកបន្តិច ទឹកអាកុលបែងចែកជា២ប្រភេទ Methanol និង Ethanol៖
-Methanol ជាប្រភេទអាកុលដែលមានជាតិពុល អាចប៉ះពាល់ដល់សុខភាព ខួរក្បាល ភ្នែកនិងស្បែកយ៉ាងខ្លាំង។ ហាមដាច់ខាតប៉ះពាល់ទៅលើកូនតូច។
-Ethanol ជាប្រភេទអាកុលដែលមិនមានការប៉ះពាល់ដល់សុខភាពនិងស្បែកឡើយ ក្នុងករណីយើងមានការប្រើប្រាស់បានសមរម្យ។

ដូចនេះហើយ មុនពុកម៉ែបងប្អូនសម្រេចចិត្តថានឹងទិញអាកុលយកមកប្រើប្រាស់ សូមត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ជាមុនសិន ជាពិសេសត្រូវឲ្យដឹងពីប្រភពច្បាស់លាស់??? សុំទោសផង បើមានការខុសឆ្គង ព្រោះមិនសូវចេះប្រើភាសាបច្ចេកទេសអីទេ???"។








ប្រភព៖ Tan Kimsour