លោកតាន់ គឹមសួរ គឺជាបុគ្គលម្នាក់ ដែលតែងតែយកចិត្តទុកដាក់ នៅក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ចំពោះការការពារព្រៃឈើ។ដោយឡែកនាពេលបច្ចុប្បន្ន ការរីករាលនៃជំងឺកូវីដ១៩ ដែលក្រសួងបានរកឃើញ ធ្វើឲ្យលោកកាន់តែមានចិត្តមិនស្ងប់ និងខ្នះខ្នែង រកវិធីក្នុងការជួយដល់បងប្អូនទាំងអស់គ្នាផងដែរ។

តួយ៉ាងនៅថ្ងៃនេះលោក បានបង្ហោះសារថា "បងប្អូនអើយ សូមមេត្តាអត់ធ្មត់បន្តិចសិន ខ្ញុំសន្យាថានឹងធ្វើការផ្តល់ម៉ាសនិងទឹកលាងដៃដោយមិនគិតថ្លៃ ខ្ញុំនឹងធ្វើតាមការសន្យា តែសូមទុកពេលខ្លះឲ្យខ្ញុំរៀបចំផង??? ខ្ញុំមិនមានយុទ្ធសិល្ប៍ដូចស៊ុនអ៊ូខុងក្នុងរឿងចិន ចង់ជុបអីបានហ្មឹងភ្លាមៗទេ។ ចង់បង្កើតចង្វាក់ផលិតកម្មមួយគឺត្រូវការពេលវេលាដើម្បីសិក្សា យ៉ាងហោចណាស់ក៏១ឆ្នាំដែរ ត្រូវចំណាយពេលក្នុងការនាំចូលម៉ាស៉ីន ត្រូវរកវត្ថុធាតុដើម៤ ៥ប្រភេទក្នុងចំនួនដ៏ច្រើនពីកន្លែងផ្សេងៗគ្នាក្នុងតម្លៃមួយដ៏សមរម្យផងដែរ តែដោយមានការចូលរួមឈឺឆ្អាលច្រើនពីសំណាក់ជនរួមជាតិយើង យើងអាចកាត់បន្ថយពេលវេលានៃការរៀបចំនេះមកសល់មិនដល់១៥ថ្ងៃផង សូមយោគយល់នឹងអធ្យាស្រ័យ???"។








ប្រភព៖ Tan Kimsour