តាន់ គឹមសួរ ថា ពួកយើងលែងខ្លាចបាត់បង់ព្រៃឈើទៀតហើយ តែពួកយើងខ្លាចនោះ គឺបាត់បង់រូបលោក បេន ...
-

បើនិយាយពីវីរបុរសការពារព្រៃឈើ បងប្អូនប្រាកដជាបានស្គាល់ និងឬ ដល់លោកបុរសម្នាក់ ជាជនជាតិបរទេស ដែលបាននាំគ្រួសារមករស់នៅលើទឹកដីកម្ពុជា នៅឯខេត្តព្រះវិហារ នោះគឺលោក បេន ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ លោកតាន់ គឹមសួរ បានបង្ហោះសារនៅមុននេះបន្តិចថា "ពួកយើងលែងខ្លាចបាត់បង់ព្រៃឈើទៀតហើយ តែពួកយើងរឹតតែខ្លាចបាត់បង់រូបលោក។ ខ្ញុំបានផ្តាំហើយផ្តាំទៀត ផ្តាំលោកឲ្យឈប់យកការលើកទឹកចិត្តរបស់ប្រជាជនខ្មែរទៅដាក់ជាសម្ពាធ ហើយធ្វើការប្រថុយ សូម្បីតែអាយុជិវិតក៏លែងគិតគូរ ព្រោះតែដើម្បីតបស្នងមកពួកយើងវិញនោះទេ។ ពួកយើងទៅធ្វើការលើកទឹកចិត្តលោកនេះ គឺគ្រាន់តែចង់បង្ហាញអំពីការដឹងគុណចំពោះលោកដែលបានលះបង់ដើម្បីការធនធានធម្មជាតិរបស់ពួកយើងតែប៉ុណ្ណោះ មិនមែនទៅដាក់សម្ពាធឲ្យលោកបន្ថែមទេ??? លោកចាស់ច្រើនហើយ ល្មមដល់ពេលមួយដែលអាចសម្រាកនិងសោយសុខជាមួយគ្រួសារលោកហើយ បេន"។ 

ប្រភព៖ Tan Kimsour