ដំណឹងថ្ងៃនេះ ! ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គម និងធ្វើឪ្យចលាចលនៅក្នុងសង្គម។

ជាមួយគ្នានេះដែរ គណៈកម្មការនេះ ត្រូវបានបង្កើតឡើង ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជា។
គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប៕
ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចខាងក្រោម៖




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។