បើអាណិត ជួយស៊ែរបន្តផង! មណ្ឌលកុមារកំព្រាHAPព្រៃជុំ កំពុងជួបប្រទះខ្វះខាត ដូចជាកន្ទេល ភួយមុងខ្នើយ និង...
សីហា
-

មនុស្សយើងម្នាក់ៗគ្មានសិទ្ធជ្រើសរើសយកបានកន្លែងកើតនោះទេ បើអាចរើសបាននោះក៏គ្មាននរណាម្នាក់ កើតមកចង់ក្រនោះដែរ។ ការមើលងាយក៏កើយមានតាមរយៈការមិនមានភាពស្មើរគ្នានេះដែរ មិនថា រូបសម្បត្តិ ទ្រព្យសម្បត្តិ ឬ បញ្ញាស្មារតីនោះទេ គឺសុទ្ធសឹងតែមិនអាចប្រៀបធៀបគ្នាបាន ឬ គ្មានសមូលហភាពគ្នា។ 

មនុស្សយើងម្នាក់ៗ កើតមកអ្នកខ្លះមានអ្នកខ្លះក្រមិនដូចគ្នាទេ បើយើងកើតមកក្រមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅទាំងភាពក្រនោះជាកំហុកដ៏ធំរបស់អ្នក។ មនុស្សយើងម្នាក់ៗកើតមក តែងតែមានវាសនាខុសគ្នា ដោយអ្នកខ្លះកើតមកមានវាសនាខ្ពស់ បានកើតចំគ្រួសារអ្នកមាន មានវង្សខ្ពង់ខ្ពស់ រស់ក្នុងគំនរមាសប្រាក់ចាយមួយជាតិក៏មិនអស់ ព្រមជាមួយនឹងជីវិតសម្បូរបែប។

យើងឡែកយោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ បន្ទប់ពិគ្រោះព្យាបាលជំងឺនិរន្តរ៍ បានបង្ហោះសារយ៉ាងក្តុកក្តួលថា “ជួយ Share ដើម្បីអោយសប្បុរសជនបានឃើញផង មណ្ឌលកុមារកំព្រាHAPព្រៃជុំ កំពុងជួបប្រទះខ្វះខាត ដូចជាកន្ទេល ភួយមុងខ្នើ អាស្រ័យដ្ឋាន ភូមិព្រៃជុំ ឃុំយុទ្ឋសាមគ្គី ស្រុកឧដុង្គ កំពង់ស្ពឺ មណ្ឌលកុមារកំព្រាHAP មានចំនួន40នាក់ស្រី24នាក់ ខ្វះ កន្ទេល40 មុង40ភួយ 40 ខ្នើយ40៕

ទំនាក់ទនងទូរសព្ទ័ 099 967 967

HAp មានន័យថា សមាគមក្តីសង្ឃឹមរបស់ជនក្រីក

HAP means Hopeful Association of the Poor”