កាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ ដែលតែងតែធ្វើអំពើល្អ ជួយដល់ជនទីទាល់ក្រ ជួយដល់ចាស់ជរា ជួយដល់ក្មេងដែលជួបការលំបាក គឺលោកមិនដែលមើលរំលងនោះទេ ។ ក្រុមគ្រួសារ របស់លោក គឺតែងតែ មានទទួលការសរសើរ និងការគាំទ្រ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា គឺបានបង្ហោះសារដ៏មានអត្តន័យ ជាច្រើន ដើម្បីដាស់ស្មារតីរបស់បងប្អូនទាំងអស់គ្នា ឲ្យចេះស្រលាញ់គ្នា ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងចាក់ដោតថា "រស់នៅតាមរបៀបយើង មិនបាច់ប្រៀបធៀបនឹងជីវិតអ្នកដទៃ រក្សាស្នាមញញឹមឲ្យមានន័យ នេះហើយគឺជាក្តីសុខដ៏មានតម្លៃរបស់យើង...៚ទៀ វិចិត្រ"។

ជាការពិតណាស់ មនុស្សយើងរស់នៅក្នុងផែនដីនេះ ហេតុអ្វីចាំបាច់ត្រូវរស់នៅក្នុងភាពទុក្ខព្រួយច្រើនយ៉ាងនេះ មានអ្នកខ្លះព្រឹកឡើងបើកភ្នែកមិនទាន់ គឺគិតដំបូងគេគឺលុយ មិនដែរគិតថា អ្វីដែលផ្តល់ឲ្យដំបូងគេនោះគឺជាស្នាមញញឹមនោះទេ។





មានវិដេអូ៖
ប្រភព៖ ទៀ វិចិត្រ TEA VICHET