ក្រសួងសុខាភិបាលសម្រេចបិទសាលា​ CIS សាខាកោះពេជ្រ បណ្តោះអាសន្ន ក្រោយរកឃើញ ​គ្រូបង្រៀននៅសាលានោះ​ ឆ្លង​ វីរ៉ុស កូរ៉ូណា
ស៊ីហៀង
-

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។

ជាមួយគ្នានេះដែរក្រសួងសុខាភិបាលសម្រេចអោយបិទសាលា​ CIS សាខាកោះពេជ្រ ក្រោយរកឃេីញបុរសជនជាតិកាណាដា​ ដែលជាគ្រូបង្រៀននៅសាលានោះ​ ឆ្លង​ COVID-19!​ ដោយឡែកជនជាតិប៊ែលហ្សិក​ ជាបុគ្គលិកអង្គការអន្តរជាតិមួយ​ ក៏ត្រូវបាននាំមកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត ៕

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ