ហួសចិត្ត ម៉ែអាថ្លែន ! ទែម៉ូម៉ែតសំរាប់បាញ់វាស់បេតុង បែរជាយកមកបាញ់វាស់ក្បាលមនុស្ស ការប្រើមិនត្រូវអាចបណ្តាលអោយខ្វាក់ភ្នែកនិងខូចខួក្បាល
-

ប្រិយមិត្តជាទីមេត្រី កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)

ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប

ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ

ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា “ បន្ទប់ពិនិត្យព្យាបាល សោភា និង សេវាថែទាំសុខភាពចល័ត អេស អិន អ ” បានធ្វើការផុសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​ «ទែម៉ូម៉ែតនេះសំរាប់បាញ់វាស់បេតុងបែរជាយកមកបាញ់វាស់ក្បាលមនុស្ស) បងប្អូនដែលមានកូនតូចត្រូវមើលតាមសាលារៀនផង ក្រែងលោហ៍គ្រូៗគាត់អត់ដឹងគាត់ប្រើម៉ាសុីននេះសំរាប់វាស់កំដៅកូនបងប្អូន ដែលវាអាចប៉ះពាល់ដល់សុខភាព ខួរក្បាល និងភ្នែកកូនបងប្អូន។ គណៈឱសថការីក៏បានចុះណែនាំដល់ឱសថស្ថានមួយចំនួនដែរដែលដាក់លក់ឧបរណ៍នេះ៕ការប្រើមិនត្រូវអាចបណ្តាលអោយខ្វាក់ភ្នែកនិងខូចខួក្បាល» ៕