ប្អូនប្រុស ហេង យិន ថា អ្នកធ្លាប់ជិះទើបយល់ថា បែបណា ម្ដាយយួរបាយឲ្យ កូន ញ៉ាំ ទាំងដៃកូនជាប់ខ្នោះ...
-

បងប្អូនជាច្រើនប្រាកដជានៅចាំប្អូនប្រុស ហេង យិន ដែលពេលកន្លងមក ប្អូនប្រុសធ្លាប់ធ្វើខុស នូវកំហុសដ៏ធំមួយ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទជេរប្រមាថផងដែរ។ ក្រោយពីបានចេញពន្ធនាគារវិញ ប្អូនប្រុស បានកែប្រែគ្រប់បែបយ៉ាង មិនថាអត្តចរិក មាយាទគឺបានកែប្រែ ទាំងអស់នេះ គឺដោយសារតែ គាត់ធ្លាប់ចាំបានថា គាត់ធ្វើឲ្យនរណាខ្លះត្រូវមកស្រក់ទឹកភ្នែក រាល់ពេល រាល់យំ រាល់ថ្ងៃ ហើយនរណាជាអ្នកយកបាយជូនគាត់ញុាំពេលដែលគាត់ជាប់ឃុំឃាំងនោះ។

ទឹកភ្នែកនេះ ការឈឺចាប់មួយនេះ របស់អ្នកមានគុណ បានធ្វើឲ្យគាត់ចង់ចាំមិនភ្លេច ពិសេសគឺទៅកាន់មនុស្សម្នាក់ នោះគឺជាអ្នកម្តាយរបស់គាត់ផ្ទាល់តែម្តង។ ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន ប្អូនប្រុសក៏បានបង្ហោះសាររូបភាពមួយសន្លឹក ដែលធ្វើឲ្យគាត់ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។

នៅក្នុងសារដែលគាត់បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់បានបង្ហោះថា "អ្នកធ្លាប់ជិះទើបយល់ថា បែបណា ម្ដាយយួរបាយឱ្យ កូន ញ៉ាំ ទាំងដៃកូនជាប់ខ្នោះ"។ យ៉ាងណាមិញក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ថា មនុស្សណាម្នាក់ក៏ចេះខុសដែរ គ្រាន់តែកំហុសនោះគេចេះកែប្រែខ្លួនវិញប៉ុណ្ណោះ៕

ប្រភព៖ ចំប៉ី ខ្មៅ Chompey Khmoa