ស្ងាត់ឈឹង...លោក ផែង វណ្ណៈ ថា ពាក់ព័ន្ធនឹងករណីនេះ មិនថាសមត្ថកិច្ចខ្សោយ ឬ ប្អូនទាំង២ពូកែទេ បានមកដល់ពេលនេះហើយនៅមិនទាន់ចាប់ខ្លួនបានទៀត យុត្តិធម៌សម្រាប់ជនរងគ្រោះពិតជានៅឆ្ងាយខ្លាំងណាស់...
បងប្អូនជាច្រើនប្រាដកជាបានជ្រាបហើយថា កាលពីពេលកន្លងមក ពាក់ព័ន្ធនឹងករណីគូរដណ្តឹង បា ញ់សម្លា ប់ និស្សិតពេទ្យស្រីដ៏ស្រស់ស្អាត បណ្តាលឲ្យស្លា ប់យ៉ាងអណោចអធម៏បំផុត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ថ្ងៃនេះនឹកប្អូនៗឃា ត ក រ ២ នាក់នេះដល់ហេីយ មិនដឹងប្អូនៗឃា ត ក រទាំង ២ ដេីរលេងនៅកន្លែងណាខ្លះទេ ។ យ៉ាងម៉េចយ៉ាងម៉ាប្រយ័ត្នឆ្លងកូវីដ ១៩ ប្អូន ។ រឿងនេះមិនដឹងថាសមត្ថកិច្ចខ្សោយ ឬ ប្អូនឃា ត ក រទាំងពីរពូកែ ទេ ? យុត្តិធម៌សម្រាប់ជនរងគ្រោះនៅឆ្ងាយសន្លឹម"។

ទន្ទឹមនឹងនេះ លោកផែង វណ្ណៈ សង្ឃឹមថា និងរកយុត្តិធម៏ជូនប្អូនស្រីរងគ្រោះ និងក្រុមគ្រួសាររបស់គាត់មកវិញ ដើម្បី ឲ្យក្រុមគ្រួសាររបស់គាត់ បានទទួលភាពយុត្តិធម៏ត្រឹមត្រូវផងចុះ៕




ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។