ឯកឧត្តម គួច ចំរើន និងលោកជំទាវ បួងសួងអោយបារមី​ លោកយាយម៉ៅ​ សូមឲ្យជនរួមជាតិ​ ជៀសផុតពីជម្ងឺឆ្លងរាតត្បាត​ ពិសេស​ Covid 19
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន យ៉ាងច្បាស់ ដែលលោកទាំងពីរនាក់បានធ្វើឲ្យប្រជាជននៅខេត្តព្រះសីហនុ មានស្នាមញញឹម ឡើងវិញ ដោយលោកទាំងពីរនាក់ បានធ្វើឲ្យខេត្តមួយនេះ មានភាពល្អប្រសើរឡើងវិញ ទាំងប្រព័ន្ធលូ ផ្លូវថ្នល់ និងតាមឆ្នេរសមុទ្រ។

បន្ទាប់ពីមានករណីវីរុសកូរ៉ូណា បានមកដល់កម្ពុជា​ ហើយមានចំនួនអ្នកឆ្លងក៏មានលើប្រជាជនកម្ពុជានោះ ឯកឧត្តមគួច ចំរើន និងលោកជំទាវ បានបួងសួងសូមឲ្យប្រជាជនខ្មែរ មានសេចក្តី និងចៀសឆ្ងាយពីជំងឺមួយនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "សូមបួងសួងអោយបារមី​ លោកយាយម៉ៅ​ ជួយប្រោសព្រំ​ពរជ័យ​ ថ្វាយសម្ដេចព្រះសង្ឃរាជ​ ប្រគេណព្រះតេជគុណ​ គ្រប់ព្រះអង្គ​ ជូនសម្ដេច​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជនរួមជាតិ​ ប្រិយមិត្តទាំងអស់​ សូមមានដុខភាពល្អ​ បរិបូណ៍​ ជៀសផុតពីជម្ងឺឆ្លងរាតត្បាត​ ពិសេស​ Covid 19 ធ្វេីដំណេីរប្រកបដោយសុវត្ថិភាព​" ។

ប្រភព៖​ប្រជាជន ខេត្តព្រះសីហនុ