សូមចូលរួមរំលែកទុក្ខផង...អ្នកគ្រូ ដួងច័ន្ទភារក្ស បានទទួលមរណ ភាពហើយ
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Siphoeun Taing បានបង្ហោះសារជូនបងប្អូន ដែលបានស្គាល់អ្នកគ្រូ សូមចូលរួមរំលែកទុក្ខ ដល់អ្នកគ្រូ ផង អ្នកគ្រូគាត់គ្មានសាច់ញាតិទេ ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារឲ្យដឹងថា "អ្នកគ្រូ មិនមានសាច់ញាតិទេ សូមគរុស្សគ្រប់ជំនាន់អញ្ជើញចូលរួមជា កុសល ជួបជុំនៅសាលាគរុកោសល្យ នៅម៉ោង 7ព្រឹក ដល់ម៉ោង8ព្រឹក ជ្រាបជាព័ត៌មាន 15/03/2020។

យប់ថ្ងៃទី 14 /03/2020 បុគ្គលិកសាលាគរុកោសល្យ មានទុក្ខយ៉ាងក្រៀមក្រាំ លោកស្រី សៅ ដួងចន្ទភិរក្ស មានទទួលមរណៈភាព នូវម៉ោង 9គត់ ក្នុងយប់នេះ ។

ទន្ទឹមនឹងនេះ សូមបងប្អូន ឬ ក៏បុគ្គិលសាលាគរុកោសល្យ អញ្ជើញមកចូលរួមពិធីបុណ្យស ពរបស់អ្នកគ្រូទាំងអស់គ្នា ជាការជូនដំណើរអ្នកគ្រូ ជាលើកចុងក្រោយ ៕

ប្រភព៖ Siphoeun Taing