ចុចស៊ែរ ឆ្លងទៀតហើយ ! ក្រសួង ប្រកាសរក អ្នកដំណើរទាំងអស់លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) ព្រោះក្នុងនោះមានម្នាក់ ឆ្លង វីរ៉ុស កូរ៉ូណា
-

ក្រសួងសុខាភិបាលប្រកាសរកអ្នកដំណើរដែលជិះតាមយន្តហោះលេខ PG 933 មកពីទីក្រុងបាងកក ពីព្រោះក្នុងនោះមានអ្នកដំណើរម្នាក់​មានវិជ្ជមានខូវិដ ១៩ ។

ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកដំណើរម្នាក់ជិះតាមយន្តហោះលេខ PG 933 មកពីទីក្រុងបាងកក កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

ដូច្នេះប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលជាបន្ទាន់ ដោយទូរស័ព្ទទៅលេខ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ៕