Wow ល្អមែន...ឯកឧត្តម ពេជ្រ ស្រស់ ស្នើសុំដល់រដ្ឋាភិបាលកាត់ប្រាក់ខែ របស់លោក ១០០ភាគរយ ទុកចូលរដ្ឋវិញ ដើម្បីសន្សំថវិកាជាតិ ក្នុងការទប់ស្កាត់នូវមេរោគ COVID-19 នៅក្នុងកម្ពុជា ...
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្រោយពីបានឃើញការផ្សាយដំណឹង របស់រាជរដ្ឋាភិបាល ដោយមានការបិទ KTV ភ្លាមនោះ លោកពិតជាសប្បាយរីករាយខ្លាំង និងបង្ហាញការគាំទ្រជាខ្លាំង។

បន្ទាប់ពីបានឃើញដំណឹងល្អមួយនេះហើយ បានបង្ហោះសារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ថា "ខ្ញុំសុំស្នើដល់រដ្ឋាភិបាលកាត់ប្រាក់ ខែ នៃខ្ញុំ100% ជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ទុកចូលរដ្ឋវិញគឺដើម្បីសន្សំ ថវិកាជាតិក្នុងការទប់ស្កាត់នូវមេ រោគ COVID-19 នៅក្នុងកម្ពុជា ហើយសូមចាប់ផ្តើមពីខែ 4-5-6 ឆ្នាំ២០២០ ខាងមុខនេះតទៅ ។ ពេជ្រ ស្រស់ 17 / 03 / 2020"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ពិតជាគាំទ្រលើរូបលោកពិតមែន ។ យ៉ាងណាមិញ សូមឲ្យបងប្អូន ត្រូវការពារ ខ្លួនដោយលាងដៃ ជាប្រចាំ និងម៉ាស់រាល់ពេលចេញទៅក្រៅ ដើម្បីជាការការពារខ្លួន៕




ប្រភព៖ Pich Sros - ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។