វិទ្យាស្ថានប៉ាស្ទរទីក្រុងសៀងហៃ គ្រោងនឹងធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) ជំហានដំបូង នៅពាក់កណ្តាលខែមេសាខាងមុខនេះ
-

សៀងហៃ៖ សុខាភិបាល នៅទីក្រុងសៀងហៃប្រទេសចិន បាននិយាយថា​ វ៉ាក់សាំងប្រភេទ mRNA មួយប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវធ្វើតេស្តសាកល្បងលើមនុស្ស នៅក្នុងពេលឆាប់នេះហើយ។

បើយោងតាមគណនីហ្វេសប៊ុករបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ឲ្យដឹងថា "នៅម៉ោង12និង06 នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ម៉ោងនៅប្រទេសចិន សារព័ត៌មានដ៏ធំ និងល្បីឈ្មោះរបស់ចិន CGTN បានផ្សាយនូវព័ត៌មានដ៏ល្អថា វិទ្យាស្ថានប៉ាស្ទរទីក្រុងសៀងហៃ ដែលស្ថិតនៅក្រោម បណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន បានធ្វើតេស្តដោយជោគជ័យហើយ ក្នុងការផលិតវ៉ាក់សាំងការពារវីរុស CoViD-19 ហើយគ្រោងនឹងធ្វើតេស្តជំហានដំបូងចាក់លើមនុស្សនៅពាក់កណ្តាលខែមេសាខាងមុខនេះ" ។

ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា