ជួយស៊ែរលើកទឺកចិត្តគាត់ផង...សូមមានមោទកភាពចំពោះវេជ្ជបណ្ឌិតខ្មែរយើង ថាអាចធ្វើបាន និងជំនះបាននូវគ្រោះកា ចអាក្រក់នេះ ចេញពីកម្ពុជាយើង
-

នាពេលបច្ចុប្បន្ន ករណីផ្ទុកវីរុសកូវីដ ១៩ ដែលប្រទេសកម្ពុជាយើង កំពុងតែជួបប្រទះនៅពេលនេះ ធ្វើឲ្យមហាជនពិតជាមានក្តីព្រួយបារម្ភ ជាខ្លាំង ពិសេសពេលបានលឺថា មានប្រជាជនខ្មែរយើងមានផ្ទុកវីរុសមួយនេះ។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺជាស្មារតីរបស់ក្រុមគ្រូពេទ្យខ្មែរយើង ដែលពួកគាត់ពិតជាត្រូវការកំលាំងចិត្តជាខ្លាំង ដើម្បីប្រយុទ្ធប្រឆាំង ជាមួយវីរុសនេះ។ ក្រុមគ្រូពេទ្យ ត្រូវបែកពីគ្រួសារ បែកពីសាច់ញាតិ មួយរយៈពេល ដើម្បីធ្វើការតាមដាន ពីអាការៈរបស់អ្នកជំងឺនៅមើលថែអ្នកជំងឺ និងត្រូវ​ ស្វែងរកវិធីព្យាបាល ជូនពួកគាត់ថែមទៀតផង។

ទន្ទឹមនឹងនេះ មានក្រុមគ្រូពេទ្យជាច្រើន ត្រូវប្រឈមមុខ និងគ្រោះថ្នាក់។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការបង្ហោះសារ សូមឲ្យបងប្អូនទាំងអស់ មេត្តាកុំព្រួយភ័យ និងស្លន់ស្លោរពេក ពេលនេះក្រុមគ្រូពេទ្យយើងកំពុងតែមមាញឹក យ៉ាងខ្លាំងក្នុងការព្យាបាល។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា"សូមមេត្តាអាណិតដល់ពួកគាត់ផង បងប្អូនអាចគេងនៅផ្ទះជាមួយគ្រួសារបាន តែពួកគាត់ត្រូវយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី មិនហ៊ានដេកពួន ព្រមទាំងត្រូវឃ្លាតចាកពីគ្រួសារ ដោយយកអាយុជីវិតទៅប្រឈមនឹងជំងឺដ៏កាចសាហាវ CoViD-19 ។

សូមមានមោទកភាពចំពោះវេជ្ជបណ្ឌិតខ្មែរយើង ថាអាចធ្វើបាន និងជំនះបាននូវគ្រោះកាចអាក្រក់នេះចេញពីកម្ពុជា ????"។

ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា