ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា ករណីវីរុសកូវីដ ១៩ បានធ្វើឲ្យប្រជាជនកម្ពុជាយើងក៏មានអ្នកផ្ទុកវីរុសកូវីដ១៩ នេះរួចមកហើយ ហើយក៏មានបងប្អូនជាច្រើនបានសម្រុកទិញទំនិញស្តុកទុក ព្រោះតែខ្លាចដាច់ស្បៀង មុននេះបន្តិចផ្សារម៉ាក្រូ បានធ្វើការប្រកាសនៅលើផេកផ្លូវការរបស់ ផ្សារម៉ាក្រូ បានត្រៀមរួចជាស្រេច ក្នុងការដោះស្រាយ បញ្ហាទាំងនេះក្នុងអំឡុងពេល មេរោគឆ្លងជំងឺនេះ។
![](/wp-content/uploads/2020/3/17/media/large/67108/624.12.2019.11636593725057598548579.jpg?1584442365)
នៅក្នុងផេកផ្លូវការ ម៉ាក្រូ បានបង្ហោះសារថា "ចូររឹងមាំ ហើយមានសុខភាពល្អ! យើងនឹងឆ្លងកាត់វាជាមួយគ្នា ម៉ាក្រូត្រៀមរួចជាស្រេចក្នុងការដោះស្រាយបញ្ហាក្នុងកំឡុងពេលមានមេរោគឆ្លងជំងឺកូវីដ១៩ ជាមួយការផ្គត់ផ្គង់បរិមាណផលិតផលគ្រប់គ្រាន់និងរក្សាតម្លៃដដែលសម្រាប់តំរូវការរបស់អតិថិជន"។
![](/wp-content/uploads/2020/3/17/media/large/67109/624.12.2019.11636593725057598548580.jpg?1584442373)
យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏មានការត្រេកអរ ចំពោះដំណឹងមួយនេះ ព្រោះថា មានប្រជាជនខ្មែរជាច្រើន គាត់មានជីវភាពមធ្យម មិនមាន មិនក្រ តែប្រសិនបើទំនិញឡើងថ្លៃខ្ពស់ពេក ធ្វើឲ្យពួកគាត់មានការពិបាកខ្លាំងមែនទែន ៕
![](/wp-content/uploads/2020/3/17/media/large/67111/624.12.2019.11636593725057598548581.jpg?1584442388)
![](/wp-content/uploads/2020/3/17/media/large/67114/624.12.2019.11636593725057598548582.jpg?1584442389)
![](/wp-content/uploads/2020/3/17/media/large/67113/624.12.2019.11636593725057598548583.jpg?1584442389)
![](/wp-content/uploads/2020/3/17/media/large/67115/624.12.2019.11636593725057598548584.jpg?1584442389)
![](/wp-content/uploads/2020/3/17/media/large/67112/624.12.2019.11636593725057598548585.jpg?1584442388)
![](/wp-content/uploads/2020/3/17/media/large/67110/624.12.2019.11636593725057598548586.jpg?1584442388)
ប្រភព៖ Makro Cambodia