ក្ដៅៗ ! ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកវីរុស Covid-19 ចំនួន០៩នាក់បន្ថែមទៀត សរុបទាំងអស់ឡើងដល់៣៣ នាក់
សីហា
-

ភ្នំពេញ៖ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន០៩នាក់​ បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកផ្ទុះវិរុសកើនឡើងរហូតដល់ ៣៣ នាក់។ ក្រោយពីមានអ្នកឆ្លងជំងឺកូវីដ-19 កើនឡើងបែបនេះ ក្រសួងសុខាភិបាល បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩៕