បងប្អូនប្រាកដជាបានស្គាល់ ឯកឧត្តម ពេជ្រ ស្រស់ ដែលលោកគឺជាប្រធានគណបក្សយុវជនកម្ពុជា ហើយលោកក៏ជាបុគ្គលម្នាក់ ដែលបានជួយរកយុត្តធម៏ជូនជនរងគ្រោះ ដោយមានអ្នកមានអំណាច មួយចំនួន ប្រើអំណាចជិះជាន់លើអ្នកក្រ។

ដោយឡែក ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា "ទាល់តែធ្លាប់ក្រ ទើបដឹងពីសេចក្តីកើតទុក្ខរបស់អ្នកក្រ...ដូច្នេះបើអ្នកធ្លាប់ក្រ ហើយមានវាសនាក្លាយជា អ្នកមានទ្រព្យស្តុកស្តម្ភ សូមកុំភ្លេច គ្រាក្រនិងសូមជួយបរិច្ចាគដល់អ្នកក្រផងណា អ្នកបរិច្ចាគអ្វីក៏បានដែរ ឲ្យតែអ្នកក្រប្រើប្រាស់ជាការបាន។ ពេជ្រ ស្រស់ ????????"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញការត្រេកអរ និងសូមឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មេត្តាជួយដល់ជនទីទាល់ក្រ ដែលគាត់កំពុងតែត្រូវការជំនួយ ពិសេសគឺរឿងម៉ាស និងទឹកលាងដៃ សូមមេត្តាចុះបងប្អូន កុំលក់ថ្លៃពេក ពួកគាត់គ្មានប្រាក់ដើម្បីទិញនោះទេ៕



ប្រភព៖ Pich Sros - ពេជ្រ ស្រស់