Update : ក្រុមគ្រូពេទ្យនៅស្រុកមេមត់ពួកគាត់នឿយហត់ណាស់ចំពោះការមិនចូលរួមសហការធ្វើតេស្តរក Corona Virus , Covid19 ពីបងប្អូនខ្មែរឥស្លាមមួយចំនួនដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ី ដោយមូលហេតុ សមាជិកក្រុមគ្រួសារ (ប្តី ឬ ប្រពន្ធ កូន ឬបងប្អូនរស់នៅក្នុងផ្ទះជាមួយ) នោះគិតថាគេយកពួកគាត់ទៅឃុំឃាំងដូចដាក់គុក ។

ខ្ញុំបាទក៏សុំសំណូមពរដល់ក្រសួងសុខាភិបាលមានវិធានការណាមួយទៅលើក្រុមគ្រួសារដែលមានសមាជិកទើបត្រលប់ពីប្រទេសម៉ាឡេស៊ីនោះមិនព្រមចូលរួមធ្វើតេស្តរក Corona Virus , Covid19 ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលឲ្យកាន់តែធំជាងនេះ ។

សូមបញ្ជាក់បន្ថែមថា ៖ ចំពោះករណីបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ីដែលមិនព្រមចូលរួមធ្វើតេស្តរក Corona Virus , Covid19 នោះ គឺក្រុមជំនាញគ្រូពេទ្យបានប្រាន់មិនឲ្យពួកគាត់ចេញទៅដើរហើរទៅកន្លែងផ្សេងឡើយ និងមានការឃ្លាំមើលយ៉ាងឌិតដល់ពីលោកមេភូមិ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផងដែល ។ សូមអរគុណ?? ៕ ប្រភព៖ Kon Damrey Srok Page Officail
ទស្សនាវីដេអូខាងក្រោម៖



រូបតំណាង

រូបតំណាង

រូបតំណាង

រូបតំណាង
