ប្រាប់ហើយមិនស្តាប់ លេងធម៏ក្តៅម្តង...ណែនាំហើយមិនស្តាប់ ឯកឧត្តមគួច ចំរើន បញ្ជាឲ្យរថយន្តស្ទូច ទៅស្ទូចយកសំភារៈ ដែលទុកដាក់គ្មានសណ្តាប់ធ្នាប់ និងធ្វើការណែនាំ ចេញម្តង...
កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសាររូបភាព អមជាមួយសារយ៉ាងខ្លីថា "មិនអនុញ្ញាតិ អោយដាក់រាល់គ្រប់សម្ភារៈ របស់របរ យាន្ដជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈនោះឡើយ
ផ្លូវគឺសម្រាប់ធ្វើដំណើរ មិនមែសំរាប់ដាក់សម្ភារៈ របស់របរ យាន្ដជំនិះចតនោះទេ។ សំភារៈដាក់លើផ្លូវសាធារណៈ ក្រោយពីអប់រំណែនាំ មិនអនុវត្តតាម ហើយដាក់សំភារៈបន្ថែម ផ្គើននឹងការណែនាំ រដ្ឋបាលក្រុងព្រះសីហនុ គឺវិធានការណ៍បានដកហូតសំភារៈមួយចំនួន ចំពោះការដ្ឋាន ស្ថិតនៅមុខផ្លូវបណ្តោយ សណ្ឋាគារសុខា សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន មានការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ ព្រោះបើមិនចាត់ការនោះទេ មានអ្នកខ្លះនៅតែបន្តធ្វើខុសជាបន្តទៀត៕







ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។