ពិតទេ? ប្អូនស្រីម្នាក់ មានអាការៈថប់ៗពិបាកដកដង្ហើម ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង4-5ថ្ងៃហើយ តែពេលទៅដល់មន្ទីរពេទ្យ ពេទ្យប្រាប់ថា...
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phin Namai បានរៀបរាប់បន្ទាប់ពីបានទៅមន្ទីររួច ដោយគាត់បានធ្វើការបង្ហោះសារថា "ផុសព្រោះឆ្ងល់ពិតមែន

នៅព្រឹកថ្ងៃទី17/03/2020 ខ្ញុំបានខលទៅលេខ115ហើយប្រាប់ពីអាការៈក្នុងខ្លួនខ្ញុំទៅកាន់ភ្នាក់ងារ ពេលនោះខាងភ្នាក់ងារ ក៏ប្រាប់ខ្ញុំអោយទៅពិនិត្យសុខភាពនៅពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)។ភ្លាមនោះខ្ញុំក៏រៀបចំដំណើរចេញទៅ ពេលទៅដល់មន្ទីពេទ្យបង់លុយរួចខ្ញុំក៏ចូលពិនិត្យសុខភាពតាមលេខរៀងធម្មតា ពេលពិគ្រោះជាមួយគ្រូពេទ្យ គាត់ក៏យកម៉ាស៊ីនវាស់កម្ដៅមកចុចលើក្បាលខ្ញុំ និង វាស់ចង្វាក់បេះដូង

គ្រូពេទ្យ : គាត់សួរថាប្អូនចេះតែយ៉ាងម៉េចខ្លះ?

ខ្ញុំ : ក៏ប្រាប់ថា ខ្ញុំចេះតែថប់ៗ ពិបាកដកដង្ហើម ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង4-5ថ្ងៃហើយ តែខ្ញុំចាំមើលក្រែងវាធូរតែវាអត់ធូរសោះ ទើបខ្ញុំមកពិនិត្យ ព្រោះវាដូចគ្នាក្នុងចំណុចមួយចំនួនដែលជារោគសញ្ញាcovid-19 លោកគ្រូ ។

គ្រូពេទ្យ : ចំណុចនេះវាដូចនឹងរោគសញ្ញាcovid-19មែនតែវាអត់អីទេ ព្រោះប្អូនមានកម្ដៅធម្មតា ហើយមិនមានរោគសញ្ញាផ្សេងពីនេះទៀតឡើយ។

ខ្ញុំ: តែខ្ញុំឃើញពត៌មានថា អោយតែមានមួយក្នុងចំណោមរោគសញ្ញានេះ ឬមិនមានសោះក៏ដោយអោយតែសុខភាពចាប់ខុសធម្មតាពីសព្វមួយដងត្រូវទៅពិនិត្យ ណាមួយអាការៈនេះខ្ញុំមិនដែលមានពីមុនមកទេ ហើយសព្វថ្ងៃខ្ញុំធ្វើការ ជួបមនុស្សជាច្រើន ច្រើនជាតិសាសន៍...ចឹងខ្ញុំសង្ស័យ ខ្ញុំចង់ធ្វើតេស្តលោកគ្រូពេទ្យ ព្រោះខ្ញុំត្រូវទៅស្រុកកុំអោយឆ្លងដល់អ្នកផ្ទះ..

គ្រូពេទ្យ: ប្អូនសង្ស័យតែពេទ្យមិនបានសង្ស័យមិនបាច់ធ្វើតេស្តទេ

( ខ្ញុំក៏ត្រឡប់ទៅវិញដោយមានវិជ្ជបញ្ជារអោយទៅទិញថ្នាំលេប2មុខ គឺ1មុខជាថ្នាំងងុយដេកនិង1មុខទៀតខ្ញុំមិនស្គាល់ទេ)

បងប្អូនជួយគិតមើលតើវិធីរបស់គាត់ទុកចិត្តបានទេ ហើយប្រាកដអត់? ពេលនេះខ្ញុំមកដល់ផ្ទះមួយយប់ មួយថ្ងៃហើយ ខ្ញុំមានពុកម៉ែចាស់ មានក្មួយតូចៗរត់ទទួលពេលមកដល់ផ្ទះ គឺខ្ញុំមិនអាចគេចពីពួកគេទេ ។ ចុះបើខ្ញុំមានផ្ទុកមេរោគcovid-19មែនពេលនេះគឺត្រូវឆ្លងអ្នកផ្ទះទាំងអស់ រួមទាំងអ្នកដែលខ្ញុំប្រាស្រ័យទាក់ទង

តើនរណាទទួលខុសត្រូវ? តើមូលហេតុមកពីអ្វី? នរណាអ្នកខុស? បើត្រឹមខ្ញុំតែម្នាក់វាមិនអីទេ។

ខ្ញុំមិនអស់ចិត្តសោះហេតុអ្វីក្រុមគ្រូពេទ្យធ្វើបែបនេះ?

ឬពួកគាត់ចាំទាល់តែអ្នកដែលទ្រុឌទ្រោមនឹងជំងឺនេះខ្លាំងទើបគាត់ធ្វើតេស្តអោយ ? ឬការធ្វើតេស្តត្រូវចំណាយច្រើន? ឬហេតុផលអ្វីផ្សេង? បើធ្វើបែបនេះដាក់អ្នកទៅពិនិត្យគ្រប់គ្នាតើហានិភ័យជំងឺនេះនឹងរាលដាលលឿនយ៉ាងណាទៅ? ហើយប្រជាជននឹងបាក់ទឹកចិត្តក្នុងការទៅពិនិត្យ ពិគ្រោះ ( នៅថ្ងៃជាមួយគ្នានោះពេលខ្ញុំត្រឡប់មកវិញនៅពេទ្យរុស្ស៊ីរកឃើញអ្នកផ្ទុក2ករណី)

សូមអភ័យទោសទុកជាមុនបើខុសឆ្គងតែនេះគឺជារឿងពិតប្រាកដមែន មិនមែនរិះគន់ជាន់ពន្លិចឬយ៉ាងណាទេ គ្រូពេទ្យគឺជាដង្ហើមជីវិតយើងគ្រប់គ្នា "។

ប្រភព៖ Phin Namai